ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពេលឈានចូលរដូវកាលXiaoman ចាប់ប្រើរទេះបី
2022-05-19 16:05:41cri
Share with:


                         

           បន្ទាប់ពីឈានចូលរដូវកាល Xiaoman អាកាសធាតុកាន់តែក្តៅឡើង ហើយភ្លៀងក៏កាន់តែច្រើនដែរ ។ មានសុភាសិតចិនមួយឃ្លាថា “ឈានចូលរដូវកាល Xiaoman ចាប់ប្រើរទេះបី”  ក្នុងនោះ “រទេះបី” សំដៅលើរហាត់ទឹក ឧបករណ៍ចម្រាញ់ប្រេង និងរហាត់រវៃអំបោះ។ កាលពីមុន ការប្រើរហាត់ទឹកសម្រាប់ការស្រោចស្រពគឺជារឿងដ៏សំខាន់មួយនៅតាមតំបន់ជនបទ។ តាមទំនៀមទម្លាប់  នឹងចាប់ផ្ដើមប្រើរហាត់ទឹកក្នុងរដូវកាល Xiaoman។ រដូវកាលXiaoman ក៏ជារដូវកាលដែលគ្រាប់ពូជrapeseedទុំ ប្រជាជនច្រូតកាត់និងប្រមូលគ្រាប់ពូជrapeseed ហើយដឹកទៅដល់រោងផលិតប្រេង រួចប្រើឧបករណ៍ចម្រាញ់ប្រេង។ លើសពីនេះ មុននិងក្រោយរដូវកាល Xiaoman ដង្កូវនាងចាប់ផ្តើមធ្វើសំបុក ហើយកសិករចិញ្ចឹមដង្កូវនាងចាប់ផ្តើមរវល់នឹងប្រើរហាត់រវៃអំបោះយកសរសៃសូត្រ។


អ្នកបកប្រែ:翟茜茜
ប្លុកពិសេស