ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា មនុស្សមួយចំនួនរបស់ភាគីអាមេរិកងប់ងល់ទាំងយប់ទាំងថ្ងៃក្នុងការបង្កើតរង្វង់តូចដើម្បីទប់ស្កាត់ប្រទេសចិន ទង្វើនេះមិនទទួលបានការគាំទ្រពីប្រជាជនឡើយ
2022-05-19 15:33:23cri
Share with:

ទាក់ទិននឹងការចោទប្រកាន់របស់លោកស្រីJanet L.  Yellenរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកដើម្បីលាបពណ៌ប្រទេសចិននាពេលកន្លងទៅ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៨ ខែឧសភាថា មនុស្សមួយចំនួននៃប្រទេសអាមេរិកតែងតែងប់ងល់នឹងការបង្កើតរង្វង់តូចដើម្បីទប់ស្កាត់ប្រទេសចិន ទង្វើបែបនេះមិនទទួលបានការគាំទ្រពីប្រជាជន ហើយក៏មិនអាចធ្វើទៅរួចបានទេ 

លោក Wang Wenbin បានគូសបញ្ជាក់ថា ការអភិវឌ្ឍដោយសន្តិវិធីនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺជានិន្នាការនៃចរន្តយុគសម័យទំនើបនិងជាក្តីប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងអស់។ យើងដាស់តឿនឱ្យភាគីអាមេរិកធ្វើអ្វីទាំងអស់តាមពាក្យសម្ដីរបស់ខ្លួន អនុវត្តតាមការបង្ហាញអាកប្បកិរិយារបស់មេដឹកនាំអាមេរិកស្តីពីការមិនស្វែងរក "សង្គ្រាមត្រជាក់ថ្មី" និងមិនស្វែងរកការពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្តដើម្បីប្រឆាំងប្រទេសចិន ហើយធ្វើសកម្មភាពដែលមានអំណោយផលដល់ការបង្កើនទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការរវាងចិននិងសហរដ្ឋអាមេរិក និងការអភិវឌ្ឍដោយសន្តិភាពនៃពិភពលោក។

អ្នកបកប្រែ:马小青
ប្លុកពិសេស