ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្រ្តីការបរទសចិនបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុនដោយលើកឡើងថា ប្រទេសទាំងពីរគួរតែធ្វើឱ្យបានល្អនូវរឿងបីនៅពេលបច្ចុប្បន្ននេះ
2022-05-19 15:34:33cri
Share with:

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានគូសបញ្ជាក់ក្នុងពេលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយលោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុនកាលពីថ្ងៃទី១៨ខែឧសភាថា ប្រទេសចិននិងជប៉ុនត្រូវផ្តោតទៅលើរឿងចំនួនបីនាពេលបច្ចុប្បន្ននេះ គឺការប្រកាន់ខ្ជាប់នូវទិសដៅអភិវឌ្ឍន៍ដ៏ត្រឹមត្រូវនៃទំនាក់ទំនងទ្វេភាគី បំពេញបន្ថែមនូវកម្លាំងចលករសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី និងច្រានចោលកត្តារារាំងឱ្យទាន់ពេលវេលា។

លោក Wang Yi បានចង្អុលបង្ហាញថា ពេលថ្មីៗនេះ ជប៉ុនបានធ្វើសកម្មភាពដែលមាននិន្នាការអវិជ្ជមានយ៉ាងច្បាស់លើបញ្ហាតៃវ៉ាន់និងបញ្ហាផ្សេងទៀតទាក់ទិននឹងផលប្រយោជន៍ស្នូលនិងបញ្ហាសំខាន់ៗដែលប្រទេសចិនយកចិត្តទុកដាក់ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តទៅវិញទៅមករវាងភាគីទាំងពីរ និងធ្វើឱ្យរង្គោះរង្គើដល់មូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី។ ភាគីជប៉ុនគួរតែគោរពតាមពាក្យសន្យាដែលខ្លួនបានធ្វើកន្លងមក គោរពនូវទំនុកចិត្តនិងសីលធម៌ជាមូលដ្ឋានរវាងប្រទេសទាំងពីរ និងសហការជាមួយភាគីចិនដើម្បីការពារលទ្ធផលដ៏មានតម្លៃដែលទទួលបានក្នុងរយៈពេល ៥០ ឆ្នាំបន្ទាប់ពីការស្តារប្រក្រតីភាពវិញនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

     ជាការឆ្លើយតប លោក Hayashi Yoshimasa បានថ្លែងថា ភាគីជប៉ុនមានឆន្ទៈរួមជាមួយភាគីចិនក្នុងការបង្កើនទំនុកចិត្តផ្នែកនយោបាយដោយមិនបំភ្លេចពីគោលបំណងដើមនៃការស្តារឡើងវិញនូវប្រក្រតីភាពនៃទំនាក់ទំនងការទូត រក្សាការប្រាស្រ័យទាក់ទងគ្នាដោយស្មោះ កាត់បន្ថយការយល់ច្រឡំនិងការវិនិច្ឆ័យខុស ដើម្បីដោះស្រាយបញ្ហារសើបឱ្យបានត្រឹមត្រូវ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស