ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ អាមេរិកគួរតែបញ្ឈប់ល្បិច“និយាយផ្សេងធ្វើផ្សឹង”លើបញ្ហាតៃវ៉ាន់
2022-05-19 10:55:12cri
Share with:

       ថ្មីៗនេះ  មេដឹកនាំអាមេរិកបានចុះហត្ថលេខាលើអ្វីដែលហៅថាសេចក្តីព្រាងច្បាប់ ដោយស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិកជួយតៃវ៉ាន់ទទួលឋានៈជាអ្នកសង្កេតការណ៍របស់អង្គការសុខភាពពិភពលោកឡើងវិញ  ដើម្បីចូលរួមក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក។ទង្វើដែលជ្រៀតជ្រែកយ៉ាងហឹង្សានូវកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននេះ  បានល្មើសយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយនិងការកំណត់ក្នុងសេចក្តីថ្លែងការណ៍រួមរវាងចិននិងអាមេរិកទាំងបី  ក៏ដូចជាល្មើសយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិផងដែរ  វាមុខជានឹងធុញដូចកាលពីមុន ហើយនឹងទទួលបរាជ័យជាមិនខាន។

       ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ រាល់ពេលដែលមហាសន្និបាតអង្គការសុខភាពពិភពលោកប្រារព្ធឡើង កម្លាំងនយោបាយមួយចំនួនរបស់អាមេរិកសុទ្ធតែនឹងអំពាវនាវឱ្យជួយតៃវ៉ាន់ពង្រីក "លំហអន្តរជាតិ" ប៉ុន្តែសុទ្ធតែទទួលបរាជ័យដោយគ្មានករណីលើកលែង ។ នេះបានបង្ហាញយ៉ាងពេញលេញថា គោលការណ៍ចិនតែមួយ គឺជាគោលការណ៍ទំនាក់ទំនងអន្តរជាតិដែលត្រូវបានទទួលស្គាល់ជាសកល និងជាមតិជាទូទៅរបស់សហគមន៍អន្តរជាតិ  មិនថាអ្នកនយោបាយអាមេរិកមួយចំនួនបង្កើតរលកប៉ុណ្ណាក៏ដោយ ក៏វានៅតែរឹងមាំដូចថ្ម និងមិនអាចប្រែប្រួលបានទេ

     ហេតុអ្វីបានជាតំបន់តៃវ៉ាន់ត្រូវបិទក្រៅពីទ្វារមហាសន្និបាតអង្គការសុខភាពពិភពលោក? ភាគីអាមេរិកនិងអាជ្ញាធរតៃវ៉ាន់ត្រូវតែដឹងច្បាស់  ចាប់តាំងពីអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យឡើងកាន់អំណាចនៅខែឧសភាឆ្នាំ២០១៦ រៀងមក ពួកគេប្រកាន់ខ្ជាប់នូវជំហរ តៃវ៉ាន់ឯករាជ្យ  បដិសេធមិនទទួលស្គាល់ មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី  ខែ កញ្ញា បានបណ្តាលឱ្យមូលដ្ឋាននយោបាយនៃការចូលរួមក្នុងមហាសន្និបាតអង្គការសុខាភាពពិភពលោករបស់តំបន់តៃវ៉ាន់លែងមានទៀតហើយ។  មិនថាអាមេរិកនិងតៃវ៉ាន់ឃុបឃិតលេងបៀរសភាពការណ៍រីករាលដាលនៃជំងឹកូវីដ១៩  យ៉ាងដូចម្តេចដើម្បីប៉ុនប៉ងបញ្ឆោតសហគមន៍អន្តរជាតិក៏ដោយ ក៏ពួកគេសុទ្ធតែមិនអាចលាក់បាំងការពិតជាមូលដ្ឋាននេះបានទេ។

     បើមើលពីក្រខ័ណ្ឌអន្តរជាតិ ក្រៅពីប្រទេសមួយចំនួនតូចដែលតៃវ៉ាន់ហៅថា ប្រទេសការទូត និងស្ចិប្រទេសមួយចំនួនបានអមសម្លេង   អ្នកឆ្លើយតបចំពោះការសំដែងរបស់អាមេរិកដែលគាំទ្រតៃវ៉ាន់ចូលរួមមហាសន្និបាត មានតិចណាស់ វាកាន់តែដូចជាការសំដែងនយោបាយកម្សាន្តដោយខ្លួនឯងមួយលើក ។ ចំណែកអជ្ញាធរតៃវ៉ាន់ដែលប៉ុនប៉ងអោបភ្លៅអាមេរិកសម្រាប់យកសភាពការណ៍រីករាលដាលនៃជំងឺកូវីដ១៩ មកសែ្វងរកឯករាជ្យ គឺជាការគិតប្រាថ្នាសុទ្ធសាធ។

     មុននេះមិនជាយូរប៉ុន្មាន ភាគីអាមេរិកបានលុបចោលកិច្ចសន្យាលក់អាវុធដំបូងរបស់រដ្ឋាភិបាលបច្ចុប្បន្នទៅឱ្យតៃវ៉ាន់ បានធ្វើឱ្យអាជ្ញាធរតៃវ៉ាន់ខកចិត្តយ៉ាងខ្លាំង   ចំពោះការគាំទ្រតៃវ៉ាន់ចូលរួមក្នុងមហាសន្និបាតរបស់អាមេរិកលើកនេះ មានប្រព័ន្ធសារព័ត៌មានតៃវ៉ាន់បានវែកញែកថា  ភាគីទាំងពីរតៃវ៉ាន់និងអាមេរិកបានដឹងច្បាស់ចំពោះលទ្ធផល តែនៅបានធ្វើសុបិនរួមគ្នាទៀត តើអ្នកណាបញ្ឆោតអ្នកណា?

      ភាគីអាមេរិកគួរតែគោរពការសន្យានយោបាយរបស់ខ្លួនចំពោះប្រទេសចិន ហើយឈប់ល្មើសគោលការណ៍ចិនតែមួយ អនុវត្តយ៉ាងប្រាកដប្រជានូវមតិឯកភាពរួមដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន។ការលេងល្បិច "និយាយផ្សេងធ្វើផ្សឹង"លើបញ្ហាតៃវ៉ាន់ មានតែធ្វើឱ្យកេរ្តិ៍ឈ្មោះនយោបាយរបស់ភាគីអាមេរិកដែលបានអន់ថយដោយឥតឈប់ឈប់កាន់តែធ្លាក់ចុះថែមទៀត។ រាល់ទង្វើនៃការអនុញ្ញាតនិងគាំទ្រ " តៃវ៉ាន់ឯករាជ្យ"នោះ  ច្បាស់ជានឹងត្រូវភាគីចិនប្រឆាំងដោយខ្លាំងវិញ ដែលនឹងទទួលបរាជ័យតាំងពីដំបូងមក



អ្នកបកប្រែ:郭翔青
ប្លុកពិសេស