ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសហ្វាំងឡង់និងស៊ុយអែតដាក់ពាក្យសុំចូលជាសមាជិកនៃអង្គការណាតូជាផ្លូវការ
2022-05-19 15:00:19cri
Share with:

ឯកអគ្គរដ្ឋទូតហ្វាំងឡង់ និងស៊ុយអែតប្រចាំអង្គការណាតូបានដាក់ពាក្យសុំចូលជាសមាជិកនៃអង្គការណាតូចំពោះលោក Stoltenberg អគ្គលេខាធិការអង្គការណាតូ ក្នុងពិធីដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលអង្គការណាតូនៅរដ្ឋធានីប៊្រុចសែលប្រទេសបែលហ្ស៊ិកកាលពីថ្ងៃទី ១៨ ខែឧសភា។

បន្ទាប់ពីទទួលពាក្យសុំ លោក Stoltenberg  បានថ្លែងថា ក្រោមបរិបទនៃការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ទង្វើនេះគឺជា “ជំហានមួយដែលមានលក្ខណៈប្រវត្តិសាស្រ្ត” លោកបានថ្លែងថា អង្គការណាតូនឹងវាយតម្លៃលើពាក្យសុំក្នុងពេលឆាប់ៗ  ព្រមទាំងគិតពិចារណាលើជំហានបន្ទាប់សម្រាប់ប្រទេសទាំងពីរចូលរួមអង្គការណាតូ។ យោងតាមច្បាប់ អង្គការណាតូចាំបាច់ត្រូវតែទទួល “ការយល់ព្រមជាឯកច្ឆ័ន្ទ”ពីប្រទេសសមាជិកចំនួន៣០ទើបអាចទទួលយកសមាជិកថ្មី៕

អ្នកបកប្រែ:李展精
ប្លុកពិសេស