ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនប្រឆាំងនឹងការចោទប្រកាន់របស់សហរដ្ឋ អាមេរិកដោយយកបញ្ហាសន្តិសុខជាតិជាលេស ដើម្បីគាបសង្កត់ប្រទេសនិងសហគ្រាសជាក់លាក់មួយចំនួន
2022-05-18 15:30:45cri
Share with:

ជុំវិញព័ត៌មានដែលថាសហរដ្ឋអាមេរិកគ្រោងនឹងបង្កើនការពិន័យចំពោះក្រុមហ៊ុនដែលបំពានលើអ្វីដែលហៅថាបទប្បញ្ញត្តិនាំចេញផលិតផលនោះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ១៧ ខែឧសភាថា សកម្មភាពពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកបានរំលោភលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដែលបានប៉ះពាល់ដល់សន្តិសុខនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល មុខជានឹងបំផ្លាញល់អ្នកដទៃនិងខ្លួនឯងជាមិនខាន។

លោក Wang Wenbin បានសង្កត់ធ្ងន់ថា ប្រទេសចិនតែងតែប្រឆាំងនឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិកដោយយកបញ្ហាសន្តិសុខជាតិជាលេស ប្រើអំណាចជាតិតាមតែទំនើងចិត្តខ្លួន ដើម្បីគាបសង្កត់លើប្រទេសនិងសហគ្រាសជាក់លាក់មួយចំនួនដោយគ្មានហេតុផល៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស