ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបើកធ្វើកិច្ចប្រជុំពិគ្រោះពិភាក្សាក្រោមប្រធានបទពិសេស “ការជំរុញសេដ្ឋកិច្ចឌីជីថលឱ្យអភិវឌ្ឍប្រកបដោយនិរន្តរភាពយ៉ាងល្អប្រសើរ”
2022-05-18 15:43:11cri
Share with:

សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើកិច្ចប្រជុំពិគ្រោះពិភាក្សាក្រោមប្រធានបទពិសេស “ការជំរុញសេដ្ឋកិច្ចឌីជីថលឱ្យអភិវឌ្ឍប្រកបដោយនិរន្តរភាពយ៉ាងល្អប្រសើរ”នៅក្រុងប៉េកាំងកាលពីថ្ងៃទី ១៧ ខែឧសភា  លោក Wang Yang សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សនិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានចូលរួមកិច្ចប្រជុំព្រមទាំងថ្លែងសុន្ទរកថា ។ លោក Wang Yang បានគូសបញ្ជាក់ថា ត្រូវតែសិក្សានិងស្វែងយល់ដោយយកចិត្តទុកដាក់នូវអនុសាសន៍ដ៏សំខាន់របស់អគ្គលេខាធិការ Xi Jinping ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សិក្សាស្រាវជ្រាវនិងវិនិច្ឆ័យពីស្ថានការណ៍តាមបែបវិទ្យាសាស្រ្ត បង្កើនទំនុកចិត្តលើការអភិវឌ្ឍ ស្វែងយល់និងគ្រប់គ្រងទំនាក់ទំនងរវាងការអភិវឌ្ឍនិងសន្តិសុខ បន្តអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដើម្បីបម្រើនិងរួមបញ្ជូលក្នុងនិម្មាបនកម្មនៃការអភិវឌ្ឍថ្មីនិងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស