ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-05-18 15:50:20cri
Share with:


-លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Ferdinand Marcosដែលជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន។

-សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបើកធ្វើសន្និសីទពិគ្រោះពិភាក្សាក្រោមប្រធានបទពិសេស “ការជំរុញសេដ្ឋកិច្ចឌីជីថលឱ្យអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងភាពរឹងមាំ”។

-មូលនិធិរូបិយវត្ថុអន្តរជាតិដំឡើងអនុបាតនៃប្រាក់យាន់ចិន  ក្រសួងការបរទេសចិនបង្ហាញថា នេះមានប្រយោជន៍ដល់ការបង្កើនកម្លាំងទាក់ទាញអន្តរជាតិនៃទុនប្រាក់យាន់ចិន។

-ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនប្រឆាំងនឹងការចោទប្រកាន់របស់សហរដ្ឋ អាមេរិកដោយយកបញ្ហាសន្តិសុខជាតិជាលេស ដើម្បីគាបសង្កត់ប្រទេសនិងសហគ្រាសជាក់លាក់មួយចំនួន ។

-ក្រសួងការបរទេសចិនដាស់តឿនជាថ្មីម្តងទៀតឱ្យភាគីជប៉ុនលុបចោលការសម្រេចចិត្តខុសឆ្គងក្នុងការបញ្ចេញទឹកកខ្វក់នុយគ្លេអ៊ែរទៅក្នុងសមុទ្រ។

-ប្រទេសចិនបានបង្កើតប្រព័ន្ធអប់រំឧត្តមសិក្សាទ្រង់ទ្រាយធំបំផុតលើពិភពលោក។

-ប្រទេសចិនបានបន្ថយនូវកម្រិតពន្ធគយដោយម្ចាស់ការសរុបពី ៩.៨% ក្នុងឆ្នាំ២០១០ មកនៅត្រឹម ៧.៤%នាពេលបច្ចុប្បន្ន។

-រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានថ្លែងថា គោលនយោបាយ “សូន្យកូវីដ”របស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងទទួលបានជោគជ័យពិសេស។

-មេដឹកនាំអ៊ុយក្រែននិងបារាំងជួបពិភាក្សាការងារតាមទូរស័ព្ទ។

-រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ តាមពិតទៅ អ៊ុយក្រែនបានដកខ្លួនចេញពីដំណើរការចរចារវាងអ៊ុយក្រែននិងរុស្ស៊ីហើយ។

អ្នកបកប្រែ:李展精
ប្លុកពិសេស