ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានថ្លែងថា គោលនយោបាយ “សូន្យកូវីដ”របស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងទទួលបានជោគជ័យពិសេស
2022-05-18 15:47:17cri
Share with:

ពេលថ្លែងសុន្ទរកថានៅក្នុងសន្និសីទអន្តរជាតិស្តីពីជំងឺកូវីដ ១៩តាមប្រព័ន្ធអនឡាញកាលពីពេលថ្មីៗកន្លងទៅនេះ លោក Bilawal រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយ “សូន្យកូវីដ”របស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង ដោយបានសម្គាល់ថា គោលនយោបាយនេះគឺផ្អែកលើសភាពការណ៍ជាក់ស្តែងរបស់ប្រទេសចិន ព្រមទាំងទទួលបានជោគជ័យពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង។

លោក Bilawal បានបន្តថា រាល់វិធីសាស្រ្តសម្រាប់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង សុទ្ធតែត្រូវផ្អែកលើយកភស្តុតាងវិទ្យាសាស្រ្ត និងតក្កវិជ្ជាទុកជាមូលដ្ឋានគ្រឹះ ហើយការឆ្លើយតប ការត្រួតពិនិត្យ និងការវាយតម្លៃចំពោះការរីករាលដាលនៃជំងឺឆ្លងត្រូវតែដឹកនាំដោយវិធីសាស្រ្តដែលបានកំណត់តាមវេជ្ជសាស្ត្រផ្នែករោគរាតត្បាត និងផ្នែកសហគមន៍។ ប្រទេសនិងតំបន់នានាសុទ្ធតែត្រូវកំណត់យុទ្ធសាស្ត្រពាក់ព័ន្ធរៀងៗខ្លួន៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស