ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការផ្លាស់ប្តូររយៈពេលខ្លីដែលបណ្តាលមកពីផលប៉ះពាល់នៃជំងឺកូវីដ១៩នឹងមិនកែប្រែនិន្នាការដំណើរការដោយនឹងនរនៃសេដ្ឋកិច្ចចិននោះទេ
2022-05-18 13:26:41cri
Share with:



ព្រឹកថ្ងៃទី១៦ខែឧសភា សន្និសីទសារព័ត៌មាននៃរដ្ឋបាលជាតិស្ថិតិរបស់ចិនបានប្រកាសទិន្នន័យសេដ្ឋកិច្ចសំខាន់ៗនៅខែមេសា ។ ដោយសាររងផលប៉ះពាល់ពីស្ថានការណ៍អន្តរជាតិដ៏តឹងរ៉ឹងនិងស្មុគស្មាញនិងការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងស្រុក សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗនៅខែមេសារបស់ចិនបានលេចចេញការធ្លាក់ចុះ ។ អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិរបស់ចិនបានលើកឡើងថា នេះជាការផ្លាស់ប្តូររយៈពេលខ្លីដែលបណ្តាលមកពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលនឹងមិនកែប្រែនិន្នាការដំណើរការដោយនឹងនរនៃសេដ្ឋកិច្ចចិននោះទេ ហើយក៏មិនកែប្រែលក្ខណៈពិសេសរបស់សេដ្ឋកិច្ចចិនដែលមានភាពធន់និងសក្តានុពលយ៉ាងខ្លាំងនិងចន្លោះអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ។

ការតម្កល់ទុកសន្តិសុខអាយុជីវិតនិងសុខភាពរបស់ប្រជាជនជាចម្បង ជាគោលការណ៍ជាមូលដ្ឋានក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិន ។ ពិតមែនតែវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នឹងធ្វើឱ្យផលិតកម្មនិងជីវភាពរស់នៅក្នុងតំបន់មួយចំនួនរងផលប៉ះពាល់ក៏ដោយ ក៏ប៉ុន្តែការពិតជាក់ស្តែងបានបញ្ជាក់ថា មានតែគ្រប់គ្រងបាននូវជំងឺកូវីដ១៩ដែលជាបញ្ហារំខានក្នុងរយៈពេលដ៏ខ្លីនេះ ទើបអាចបង្កើតលក្ខខណ្ឌដែលមានអំណោយផលដល់ការអិវឌ្ឍសេដ្ឋកិច្ច ។

បើមើលពីទិន្នន័យដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី១៦ខែឧសភាមិនពិបាកយល់ទេថាទំហំទីផ្សារដ៏ធំធេងរបស់ចិននៅតែមានឧត្តមភាពដដែល ហើយនិន្នាការដែលសេដ្ឋកិច្ចដំណើរការយ៉ាងនឹងនរក៏បានបន្តទៅទៀតដែរ ។ ឧទាហរណ៍ដូចជា បើមើលពីសភាពការណ៍ទូទាំងប្រទេសនៅខែមេសាអាចឃើញថា ទំហំទឹកប្រាក់សរុបនៃការលក់រាយផលិតផលប្រើប្រាស់ក្នុងសង្គមបានឡើងដល់២.៩ទ្រីលានយាន់ប្រាក់ចិន ទំហំសរុបខាងការនាំចេញនាំចូលគឺ៣.២ទ្រីលានយាន់ប្រាក់ចិន ។ ព្រមពេលជាមួយគ្នានេះ និន្នាការអភិវឌ្ឍន៍ដែលប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចរបស់ចិនក៏គ្មានការផ្លាស់ប្តូរផងដែរ ។តម្លៃបន្ថែមនៃរបរផលិតកម្មបច្ចេកទេសខ្ពស់ដែលមានចំណូលប្រចាំឆ្នាំលើសពី២០លានយាន់ប្រាក់ចិននៅខែមេសាបានកើនឡើង៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១ ដែលមានភាពល្អជាងឧស្សាហកម្មទាំងអស់ ។ ពីខែមករាដល់ខែមេសា ការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើង២២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១ ។

ទីផ្សារដ៏ធំធេងដែលមានចំនួនប្រជាជនជាង១ពាន់៤រយលាននាក់និងក្រុមមនុស្សដែលមានចំណូលមធ្យមជាង៤រយលាននាក់ មានប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញ មានរបរផលិតកម្មដែលមានសមត្ថភាពផ្គត់ផ្គង់ដ៏ខ្លាំងក្លា ថែមទាំងការបន្តពង្រីកការបើកទូលាយ ជំរុញការកសាងតំបន់ពាណិជ្ជកម្មសេរីនិងការអនុវត្តជាក់ស្តែងនូវកិច្ចព្រមព្រៀង RCEP ។ល។ សេដ្ឋកិច្ចប្រទេសចិនកំពុងប្រមូលផ្តុំលក្ខខណ្ឌអនុគ្រោះក្នុងការលំនឹងកំណើនដោយគ្រប់ជ្រុងជ្រោយ ហើយនិន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែនោះទេ ។

ហេតុនេះហើយបានជា សហគ្រាសទូទាំងពិភពលោកបានវិនិយោគនៅប្រទេសចិនជាបន្តបន្ទាប់ ។ ពីខែមករាដល់ខែមេសាឆ្នាំនេះ ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងនៅទូទាំងប្រទេសចិនគឺ៤សែន៧ម៉ឺន៨ពាន់៦រយ១០លានយាន់ប្រាក់ចិន ដែលកើនឡើង២០.៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១ ។ តើនៅមានអ្វីទៀតអាចបង្ហាញពីជំនឿចិត្តរបស់ទុនបរទេសចំពោះសេដ្ឋកិច្ចប្រទេសចិនជាងការវិនិយោគទុនយ៉ាងប្រាកដប្រជា?

ដូចធាតុអាកាសបានផ្លាស់ប្តូរក្នុងរយៈពេលដ៏ខ្លី តែមិនអាចកែប្រែនិន្នាការក្តៅឡើងវិញជាទូទៅបានឡើយ ផលប៉ះពាល់នៃជំងឺកូវីដ១៩ក៏មិនអាចផ្លាស់ប្តូរនិន្នាការដំណើរការយ៉ាងនឹងនរនៃសេដ្ឋកិច្ចប្រទេសចិននោះទេ ក៏ដូចជាមិនអាចរង្គោះរង្គើដល់ការប្តេជ្ញាចិត្តរបស់ចិនដែលពង្រីកការបើកទូលាយនិងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាមួយពិភពលោកផងដែរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស