ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកPutin ថ្លែងថា អាមេរិកបង្កើតមន្ទីរពិសោធន៍ជីវសាស្ត្រនៅអ៊ុយក្រែនគឺដើម្បីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍអាវុធជីវសាស្ត្រ
2022-05-18 15:34:34cri
Share with:

លោកPutin ប្រធានាធិបតីរុស្ស៊ីបានថ្លែងកាលពីថ្ងៃទី ១៦ ខែឧសភាថា សហរដ្ឋអាមេរិកបានបង្កើតមន្ទីរពិសោធន៍ជីវសាស្ត្រនៅលំហក្រោយសូវៀត ដើម្បីប្រមូលសម្ភារៈជីវសាស្រ្ត និងសិក្សាស្រាវជ្រាវពីលក្ខណៈពិសេសនៃការរីករាលដាលនៃជំងឺឆ្លងដ៏គ្រោះថ្នាក់ ប៉ុន្តែអាមេរិកបង្កើតមន្ទីរពិសោធន៍ជីវសាស្ត្រនៅអ៊ុយក្រែនគឺដើម្បីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍអាវុធជីវសាស្ត្រ ។

តាមដំណឹងនៃគេហទំព័ររបស់វិមានក្រឹមឡាំងបានឱ្យដឹងថា លោកPutin បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរបស់អ្នកដឹកនាំរដ្ឋសមាជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព(CSTO)នាថ្ងៃដដែលនោះថា សកម្មភាពពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកបានបន្លឺកណ្ដឹងអាសន្នសម្រាប់រុស្ស៊ីជាយូរមកហើយ។ ឯកសារដែលរុស្ស៊ីទទួលបានក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន បានបញ្ជាក់ថា សមាសធាតុអាវុធជីវសាស្រ្តដែលបំពានលើអនុសញ្ញាហាមឃាត់អាវុធជីវសាស្រ្តត្រូវបានរកឃើញនៅជិតព្រំដែនរុស្ស៊ី៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស