ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិនធ្វើជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រទេស BRICS
2022-05-18 22:36:15cri
Share with:

លោក Wang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃទី ១៨ខែឧសភាថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រទេសBRICS នឹងធ្វើឡើងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ១៩ ខែឧសភា។លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិននឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ លោកស្រី Naledi Pandorរដ្ឋមន្ត្រីការបរទេសនៃប្រទេសអាហ្វិ្រកខាងត្បូង លោកFrançaរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Sergey Lavrovរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងលោក S. Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌានឹងអញ្ជើញចូលរួមកិច្ចប្រជុំ។

     សូមបញ្ជាក់ថា ក្នុងអំឡុងពេលធ្វើកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេស BRICS ក៏នឹងធ្វើការសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍តាមបែប"BRICS+" ផងដែរ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស