ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបានបន្ថយនូវកម្រិតពន្ធគយដោយម្ចាស់ការសរុបពី ៩.៨% ក្នុងឆ្នាំ២០១០ មកនៅត្រឹម ៧.៤%នាពេលបច្ចុប្បន្ន
2022-05-18 16:20:49cri
Share with:

កាលពីថ្ងៃទី ១៧ ឧសភា ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំសន្និសីទសារព័ត៌មានដែលមានប្រធានបទ "ទសវត្សរ៍នេះនៃប្រទេសចិន"។តាមការណែនាំនៃសន្និសីទសារព័ត៌មានលើកនេះឱ្យដឹងថា ក្នុងអំឡុងពេល១០ឆ្នាំតាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨ ប្រទេសចិនបានធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យហិរញ្ញវត្ថុ និងបង្កើនកិច្ចសន្ទនាផ្នែកហិរញ្ញវត្ថុពហុភាគីនិងទ្វេភាគី ក៏ដូចជាផ្តើមគំនិតបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងជំរុញបង្កើតធនាគារអភិវឌ្ឍន៍ថ្មី ដែលបានជំរុញគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនិងពិតប្រាកដ ។ ប្រទេសចិនបានបន្ថយនូវកម្រិតពន្ធគយដោយម្ចាស់ការ សរុបពី ៩.% ក្នុងឆ្នាំ២០១០ មកនៅត្រឹម ៧.%  នាពេលបច្ចុប្បន្ន ដើម្បីកសាងប្រព័ន្ធថ្មីនៃសេដ្ឋកិច្ចបែបបើកចំហនិងមានកម្រិតខ្ពស់ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស