ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំអ៊ុយក្រែននិងបារាំងពិភាក្សាការងារតាមទូរស័ព្ទ
2022-05-18 16:23:30cri
Share with:

កាលពីថ្ងៃទី១៧ខែឧសភា លោកZelenskyប្រធានាធិបតីអ៊ុយក្រែន បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅអ៊ុយក្រែននិងបញ្ហាផ្សេងទៀត។

លោកZelensky បានបង្ហោះសារនៅលើប្រព័ន្ធទំនាក់ទំនងសង្គមនៅថ្ងៃដដែលថា ពេលសន្ទនាតាមទូរស័ព្ទ លោកបានណែនាំពីស្ថានការណ៍របស់ប្រទេសអ៊ុយក្រែននិងទស្សនៈរបស់លោកអំពីការរំពឹងទុកនៃការចរចារវាងអ៊ុយក្រែននិងរុស្ស៊ី ។ ភាគីទាំងពីរនៅបានពិភាក្សាអំពីជំនួយផ្នែកការពារជាតិដែលបារាំងផ្តល់ឱ្យអ៊ុយក្រែន ការងារត្រៀមរៀបចំសម្រាប់ការដាក់ទណ្ឌកម្មជុំទី៦របស់សហភាពអឺរ៉ុបទៅលើប្រទេសរុស្ស៊ី មធ្យោបាយដែលអាចសម្រេចបានសម្រាប់ការនាំចេញកសិផលរបស់អ៊ុយក្រែន ព្រមនិងការស្នើសុំរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកនៃសហភាពអឺរ៉ុបជាដើម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការប្រធានាធិបតីបារាំងឱ្យដឹងថា លោក Macron ប្រធានាធិបតីបារាំងបានរំលឹកឡើងវិញក្នុងអំឡុងពេលជួបសន្ទនាតាមទូរស័ព្ទដោយអះអាងថា ប្រទេសបារាំងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីផ្តល់នូវអាវុធការពារជាតិ ប្រេងឥន្ធនៈ ជំនួយមនុស្សធម៌ ការគាំទ្រផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែន។ លោក Macronបានបញ្ជាក់ថា ក្រុមប្រឹក្សាអឺរ៉ុបនឹងពិគ្រោះពិភាក្សាអំពីការស្នើសុំរបស់អ៊ុយក្រែនស្តីពីការចូលជាសមាជិកនៃសហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំខែមិថុនាខាងមុខ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស