ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ តាមពិតទៅ អ៊ុយក្រែនបានដកខ្លួនចេញពីដំណើរការចរចារវាងអ៊ុយក្រែននិងរុស្ស៊ីហើយ
2022-05-18 16:17:14cri
Share with:

      កាលពីថ្ងៃទី ១៧ ខែឧសភា ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានដកស្រង់ពាក្យសម្តីរបស់លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានឱ្យដឹងថា តាមពិតទៅ អ៊ុយក្រែនបានដកខ្លួនចេញពីដំណើរការចរចាររវាងអ៊ុយក្រែននិងរុស្ស៊ីហើយ។ នាថ្ងៃដដែល លោកMihaylo Podolyak ទីប្រឹក្សាការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា ដំណើរការចរចារវាងអ៊ុយក្រែននិងរុស្ស៊ីត្រូវបានផ្អាក។

      លោក Lavrov បាននិយាយថា លោកខាងលិចសង្ឃឹមថាអាចពន្យារពេលការចរចាររវាងរុស្ស៊ីនិងអ៊ុយក្រែន ដើម្បីធ្វើឱ្យរុស្ស៊ីរងការខាតបង់ និងធ្វើឱ្យរុស្ស៊ីធ្លាក់ចុះទាំងស្រុង។ អ៊ុយក្រែនគឺជា "សម្ភារៈប្រើប្រាស់" នៅក្នុងសង្រ្គាមចម្រុះរវាងលោកខាងលិចនិងរុស្ស៊ី៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស