ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មូលនិធិរូបិយវត្ថុអន្តរជាតិដំឡើងអនុបាតនៃប្រាក់យាន់ចិន ក្រសួងការបរទេសចិនបង្ហាញថា នេះមានប្រយោជន៍ដល់ការបង្កើនកម្លាំងទាក់ទាញអន្តរជាតិនៃទុនប្រាក់យាន់ចិន
2022-05-18 15:42:19cri
Share with:

ទាក់ទិននឹងករណីប្រាក់យាន់ចិនបានអនុម័តដោយជោគជ័យលើការត្រួតពិនិត្យសិទ្ធិដកប្រាក់ពិសេសនៃមូលនិធិរូបិយវត្ថុអន្តរជាតិព្រមទាំងដំឡើងអនុបាតនៃប្រាក់យាន់ចិនលោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៧ខែឧសភាថា នេះគឺជាការទទួលស្គាល់យ៉ាងពេញលេញរបស់សហគមន៍អន្តរជាតិចំពោះសមិទ្ធផលរបស់ប្រទេសចិនក្នុងការកែទម្រង់និងការបើកទូលាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វាមានអំណោយផលដល់ការលើកកម្ពស់ឋានៈរូបិយប័ណ្ណបម្រុងអន្តរជាតិនៃប្រាក់យាន់ចិន បង្កើនកម្លាំងទាក់ទាញអន្តរជាតិនៃទុនប្រាក់យាន់ចិន។

តាមការផ្សាយដំណឹងបានឱ្យដឹងថា ពេលថ្មីៗនេះមូលនិធិរូបិយវត្ថុអន្តរជាតិបានសម្រេចការត្រួតពិនិត្យលើសិទ្ធិដកប្រាក់ពិសេសរយៈពេល៥ឆ្នាំម្តង ព្រមនិងឡើងអនុបាតនៃប្រាក់យាន់ចិនពី១០,៩២%ដល់១២,២៨%៕

អ្នកបកប្រែ:李展精
ប្លុកពិសេស