ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រទេសអាមេរិកឡាទីនមិនមែនជា “សួនផ្កានៅខាងក្រោយផ្ទះ”របស់សហរដ្ឋអាមេរិកនោះទេ
2022-05-17 13:55:03cri
Share with:

ពេលកន្លងទៅថ្មីៗនេះ សំដៅចំពោះការដែលសហរដ្ឋអាមេរិកថ្លែងថា គ្មានផែនការអញ្ជើញមេដឹកនាំរបស់គុយបា នីការ៉ាហ្កានិងវ៉េណេស៊ុយអេឡាទៅចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសទ្វីបអាមេរិកដែលនឹងធ្វើឡើងនៅក្រុងLos Angeles នៃសហរដ្ឋអាមេរិកនៅខែមិថុនាខាងមុខនេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា កិច្ចប្រជុំកំពូលរបស់ប្រទេសទ្វីបអាមេរិកមិនត្រូវគ្រាន់តែប្រើប្រាស់ ស្តង់ដារអាមេរិក មិនត្រូវគ្រាន់តែបម្រើ ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អាមេរិកក៏ដូចជាមិនត្រូវក្លាយជា កិច្ចប្រជុំកំពូលរបស់អាមេរិកផងដែរ ។

សហរដ្ឋអាមេរិកធ្លាប់ជ្រោងទង់ ម៉ុងរ៉ូនិយម ដើម្បីចាត់ទុកតំបន់អាមេរិកឡាទីនជា សួនផ្កានៅខាងក្រោយផ្ទះរបស់ខ្លួនជាយូរ ។

កាលពីឆ្នាំ១៨២៣ លោក James Monroe ប្រធានាធិបតីអាមេរិកកាលនោះបានចេញផ្សាយ សេចក្តីប្រកាសម៉ុងរ៉ូ ដោយបានប្រកាសថា ទ្វីបអាមេរិកជាទ្វីបអាមេរិករបស់ប្រជាជនទ្វីបអាមេរិក មិនអនុញ្ញាតឱ្យអឺរ៉ុបមកជ្រៀតជ្រែកនោះទេ ។ បន្ទាប់មក ម៉ុងរ៉ូនិយម ដែលប្រសូតឡើងដោយសេចក្តីប្រកាសម៉ុងរ៉ូ បានផ្តល់ទីសំអាងផ្នែកទ្រឹស្តីដល់សហរដ្ឋអាមេរិកក្នុងការដណ្តើមយកអនុត្តរភាពនៅអឌ្ឍគោលខាងលិចនៃផែនដី ពោលគឺសហរដ្ឋអាមេរិកយកអ្វីដែលហៅថា ការពារប្រទេសអាមេរិកឡាទីនធ្វើជាលេស ដើម្បីធ្វើឱ្យតំបន់អាមេរិកឡាទីនក្លាយជា ក្របខ័ណ្ឌអំណាចរបស់ខ្លួន ។

ក្នុងរយៈពេល២០០ឆ្នាំកន្លងទៅ ពីការឆក់យកដីធ្លីរបស់ប្រទេសអាមេរិកឡាទីនមកអភិវឌ្ឍប្រទេសខ្លួន ដល់ការគ្រប់គ្រងខ្សែជីវិតសេដ្ឋកិច្ចរបស់ប្រទេសការាបៀនតាមរយៈក្រុមហ៊ុនឆ្លងដែន រហូតដល់ការធ្វើឱ្យប្រទេសអាមេរិកឡាទីននិងប្រទេសការាបៀនក្លាយជារដ្ឋចំណុះរបស់ខ្លួនតាមរយៈមធ្យោបាយដូចជាការជ្រៀតជ្រែកដោយកម្លាំងអាវុធជាដើម សហរដ្ឋអាមេរិកបានប្រព្រឹត្តបទឧក្រិដ្ឋជាច្រើននៅតំបន់អាមេរិកឡាទីននិងប្រទេសការាបៀន ។

សហរដ្ឋអាមេរិកបានកាន់កាប់ប្រទេសដូមីនីកាដោយប្រើកម្លាំងអាវុធក្នុងអំឡុងពេលពីឆ្នាំ១៩១៦ដល់ឆ្នាំ១៩២៤ ។ កាលពីខែមេសាឆ្នាំ១៩៦៥ ទាហានស្នេហាជាតិរបស់សាធារណៈរដ្ឋដូមីនីកាបានបំផុសការបះបោរ ដែលបានផ្តួលរំលំរដ្ឋាភិបាល Cabral ដែលគាំទ្រដោយសហរដ្ឋអាមេរិក ។ ដូច្នេះ សហរដ្ឋអាមេរិកបានចាត់បញ្ជូនបុគ្គលិកប្រដាប់អាវុធប្រហែល៤ម៉ឺននាក់ទៅធ្វើការជ្រៀតជ្រែក ។ កាលពីឆ្នាំ១៩១៥ ឆ្លៀតឱកាសដែលហៃទីកើតចលាចល សហរដ្ឋអាមេរិកបានកាន់កាប់ហៃទីដោយយក ការការពារជនជាតិអាមេរិកនៅហៃទីធ្វើជាលេស ហើយរហូតដល់ឆ្នាំ១៩៣៤ទើបដកកងទ័ពចេញពីហៃទី ។ កាលពីឆ្នាំ១៩០៣ សហរដ្ឋអាមេរិកបានបង្ខំឱ្យជួលកំពង់ផែដ៏ល្អប្រសើរនៅក្រុង Guantanamo របស់គុយបា ធ្វើឱ្យកន្លែងនោះក្លាយជាមូលដ្ឋានយោធានៅបរទេសទីមួយរបស់សហរដ្ឋអាមេរិក ហើយគិតមកទល់បច្ចុប្បន្ននេះនៅមិនទាន់ប្រគល់ឱ្យគុយបាវិញនៅឡើយទេ ។ កាលពីឆ្នាំ១៩៦៤ សហរដ្ឋអាមេរិកបានគាំទ្រទាហានប្រេស៊ីលធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក Goulart ។ល។

    ប៉ុន្មានឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកចាប់ផ្តើមអនុវត្ត ម៉ុងរ៉ូនិយមថ្មី ដើម្បីបង្កើនកម្លាំងជ្រៀតជ្រែកនិងគ្រប់គ្រងតំបន់អាមេរិកឡាទីនឥតឈប់ឈរតាមរយៈវិធីដូចជាប្រើប្រាស់ការដាក់ទណ្ឌកម្មនិងដាក់កម្លាំងសម្ពាធដោយខុសច្បាប់ជាដើម ។ ពីការអនុវត្តការដាក់ទណ្ឌកម្មតាមតែទំនើងចិត្ត ដល់ការឃុបឃិតគ្នាដើម្បីបង្កើតជាក្រុមសម័្ពន្ធតូចគ្រប់បែបយ៉ាង ក្នុងន័យគាំពារអនុត្តរភាពសកលរបស់ខ្លួន ។

ប៉ុន្តែអនុត្តរភាពរបស់អាមេរិកបាននាំឱ្យមានការប្រឆាំងយ៉ាងទូលំទូលាយពីសំណាក់ប្រទេសអាមេរិកឡាទីននិងសហគមន៍អន្តរជាតិ ។ ឆ្នាំនេះគឺសហរដ្ឋអាមេរិករៀបចំធ្វើកិច្ចប្រជុំកំពូលទ្វីបអាមេរិកម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេលជិត៣០ឆ្នាំ ។ ដូច្នេះ កិច្ចប្រជុំកំពូលលើកនេះត្រូវគេចាត់ទុកថា ជាឱកាសសម្រាប់ឱ្យរដ្ឋាភិបាលលោក Biden អធិប្បាយអំពីគោលនយោបាយចំពោះប្រទេសអាមេរិកឡាទីន ប៉ុន្តែមេដឹកនាំរបស់ប្រទេសម៉ិកស៊ិកនិងប្រទេសការាបៀនមួយចំនួនបានបង្ហាញថា ប្រសិនបើរដ្ឋាភិបាលលោក Biden ច្រានចោលប្រទេសគុយបា នីការ៉ាហ្កានិងវ៉េណេស៊ុយអេឡាចេញពីកិច្ចប្រជុំកំពូលទ្វីបអាមេរិក នោះ ពួកគេក៏មិនចូលរួមដែរ ។

អ្វីដែលហៅថា ទ្វីបអាមេរិកជាទ្វីបអាមេរិករបស់ប្រជាជនទ្វីបអាមេរិក គ្រាន់តែដើម្បីលាក់បាំងមហិច្ឆតារបស់សហរដ្ឋអាមេរិកដែលប៉ុនប៉ងអនុវត្តអនុត្តរភាពនៅទ្វីបអាមេរិកនិងចាត់ទុកតំបន់អាមេរិកឡាទីនជា សួនផ្កានៅខាងក្រោយផ្ទះរបស់ខ្លួន ។ ប៉ុន្តែ ម៉ុងរ៉ូនិយមថ្មី មុខជានឹងមិនបានការនៅទ្វីបអាមេរិកនោះទេ ហើយទ្វីបអាមេរិកក៏មុខជានឹងក្លាយជាទ្វីបអាមេរិករបស់ប្រជាជនទ្វីបអាមេរិកយ៉ាងពិតប្រាកដជាមិនខាន!

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស