ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-05-17 16:43:58cri
Share with:

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន។

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនធ្វើកិច្ចជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោកbak jin រដ្ឋមន្រ្តីការបរទេសថ្មីរបស់កូរ៉េខាងត្បូង ។

រដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 ចេញសេចក្តីប្រកាសអំពីបញ្ហាពាក់ព័ន្ធនឹងប្រទេសចិន ក្រសួងការបរទេសចិនថ្លែងថា ការលើកឡើងរបស់ពួកគេគួរឱ្យអស់សំណើច និងគ្មានតម្លៃគួរឱ្យប្រកែកឡើយ។

ក្រសួងការបរទេសចិនបង្ហាញថា សហរដ្ឋអាមេរិកមិនត្រូវប្រើប្រាស់សេចក្តីព្រាងច្បាប់មានពាក់ព័ន្ធ ដើម្បីជួយតំបន់តៃវ៉ាន់ចិន អភិវឌ្ឍអ្វីដែលហៅថា "លំហអន្តរជាតិ"នោះទេ។

រដ្ឋបាលស្ថិតិជាតិចិនថ្លែងថា ផលប៉ះពាល់ពីការរីករាលដាលនៃជំងឺឆ្លងមិនអាចកែប្រែនិន្នាការសេដ្ឋកិច្ចចិនដែលវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយស្ថិរភាពទេ។

លោកPutin ប្រធានាធិបតីរុស្ស៊ីថ្លែងថា នឹងឆ្លើយតបទៅនឹងការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ណាតូ។

លោក Macron ប្រធានាធិបតីបារាំងតែងតាំងលោកស្រី Elisabeth Borne ជានាយករដ្ឋមន្ត្រីថ្មី។

សហភាពអឺរ៉ុបមិនបានឈានដល់គំនិតឯកភាពរួមចំពោះការហាមនាំចូលប្រេងកាតរបស់រុស្ស៊ីទេ។

អ្នកបកប្រែ:马小青
ប្លុកពិសេស