ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Han Meilin វិចិត្រករចិននាំមកនូវកម្លាំង "ព្យាបាល" តាមរយៈប៊ិចជក់៖កំណើតជ្រូកដ៏គួរឱ្យស្រឡាញ់មួយក្បាល
2022-05-17 12:24:14cri
Share with:

ដប់បួនឆ្នាំមុន នៅថ្ងៃទី ១២ ខែឧសភា កើតមានគ្រោះរញ្ចួយដីកម្រិតខ្លាំងនៅស្រុក Wenchuan ខេត្ត Sichuan ។ "ជ្រូករឹងមាំ" ត្រូវបានកប់នៅក្រោមគំនរបាក់បែកអស់រយៈពេល ៣៦ ថ្ងៃ ហើយបានរស់រានមានជីវិតបែបអច្ឆរិយៈដោយពឹងផ្អែកលើទឹកភ្លៀង និងធ្យូង។ ដោយសារតែភាពរឹងមាំរបស់វា "ជ្រូករឹងមាំ" ត្រូវបានប្រពន្ធសារព័ត៌មានក្នុងស្រុកហៅថា "និមិត្តសញ្ញានៃក្តីសង្ឃឹមនិងភាពរឹងមាំ"  ។

នៅឆ្នាំ ២០២២ នៅដើមរដូវក្តៅនេះដែលកន្លែងជាច្រើននៅទូទាំងប្រទេសចិនបាននិងកំពុងធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 លោក Han Meilin វិចិត្រករវ័យ ៨៦ ឆ្នាំបានគូរកូនជ្រូកតូចដ៏គួរឱ្យស្រលាញ់ដែលមានភ្នែកភ្លឺៗ បបូរមាត់លយឡើងបន្តិច ដើម្បីនាំមកនូវភាពកក់ក្តៅដូចជាមេឃពណ៌ខៀវ និងខ្យល់នៅរដូវក្តៅ ។ កូនជ្រូកតូចនេះក៏បានភ្ជាប់នូវបំណងប្រាថ្នាព្យាបាលជំងឺថប់បារម្ភ និងបំបាត់ស្ត្រេសសម្រាប់មនុស្ស ។

 

អ្នកបកប្រែ:王幸
ប្លុកពិសេស