ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកPutin ប្រធានាធិបតីរុស្ស៊ីថ្លែងថា នឹងឆ្លើយតបទៅនឹងការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ណាតូ
2022-05-17 15:17:33cri
Share with:

លោក Putin ប្រធានាធិបតីរុស្ស៊ីបានថ្លែងកាលពីថ្ងៃទី ១៦ ខែឧសភាថា រុស្ស៊ីនឹងឆ្លើយតបទៅនឹងការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ណាតូនៅក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត។

គេហទំព័ររបស់វិមានក្រឹមឡាំងបានចុះផ្សាយដំណឹងឱ្យដឹងថា លោកPutin បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអង្គការសន្ធិសញ្ញាសន្តិសុខរួម CIS ដែលហៅកាត់ថា CSTO នៅវិមានក្រឹមឡាំងនាថ្ងែដដែលនោះថា វាគឺ "គ្មានបញ្ហាអ្វីទេ" រវាងរុស្ស៊ីជាមួយនឹងហ្វាំងឡង់ និងស៊ុយអែត ដូច្នេះការដែលហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិកអង្គការណាតូមិនបង្កជាការគំរាមកំហែងដោយផ្ទាល់ដល់រុស្ស៊ីនោះទេ។ ប៉ុន្តែ រុស្ស៊ីចាំបាច់ត្រូវតែឆ្លើយតបទៅនឹងការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ណាតូនៅលើទឹកដីនៃប្រទេសទាំងពីរនេះ  ។ ចំណែកឯវិធានការឆ្លើយតបជាក់ស្តែងគឺអាស្រ័យលើការដែលតើវាបានបង្កការគំរាមកំហែងអ្វីខ្លះចំពោះរុស្ស៊ី៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស