ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងការដែលប្រទេសហ្វាំងឡង់ស្នើសុំចូលជាសមាជិកអង្គការណាតូថា វានឹងនាំមកនូវកត្តាថ្មីចំពោះទំនាក់ទំនងរវាងចិននិងហ្វាំងឡង់
2022-05-17 15:18:27cri
Share with:

ទាក់ទិននឹងរឿងដែលប្រទេសហ្វាំងឡង់ស្នើសុំចូលជាសមាជិកអង្គការណាតូ លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៦ខែឧសភាថា ការដែលប្រទេសហ្វាំងឡង់ស្នើសុំចូលជាសមាជិកអង្គការណាតូនឹងនាំមកនូវកត្តាថ្មីចំពោះទំនាក់ទំនងរវាងចិននិងហ្វាំងឡង់។

លោកZhao Lijian  បានថ្លែងថា លើបញ្ហាសន្តិសុខទ្វីបអឺរ៉ុប គោលជំហររបស់ប្រទេសចិនគឺច្បាស់លាស់មិនដែលផ្លាស់ប្តូរទេ។ ប្រទេសចិនរំពឹងទុកថា ភាគីនានាអាចឈរលើគោលការណ៍នៃ"សន្តិសុខគឺមិនអាចកាត់ផ្តាច់បាន" និងមូលដ្ឋាននៃការគោរពចំពោះកង្វល់ស្របច្បាប់របស់គ្នាទៅវិញទៅមក  តាមរយៈកិច្ចសន្ទនានិងការចរចា ប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខទូទៅ ចម្រុះ សហប្រតិបត្តិការ និងនិរន្តរភាព បង្កើតរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព  ធ្វើបែបនេះទើបអាចសម្រេចបាននូវសន្តិភាព និងស្ថិរភាពរយៈពេលយូរអង្វែងនៅអឺរ៉ុប៕

អ្នកបកប្រែ:李展精
ប្លុកពិសេស