ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន
2022-05-17 16:03:57cri
Share with:

      នាព្រឹកថ្ងៃទី ១៦ ខែឧសភា លោក Li Keqiangនាយករដ្ឋមន្ត្រីចិនបាន ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាននៅ ទីស្តីការZhongnanhai

      ក្នុងកិច្ចជំនួប លោក Li Keqiang បានលើកឡើងថា ប្រទេសចិន និងប៉ាគីស្ថាន គឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធនិងមេត្រីនិងជាមិត្តដែកថែប។ ប្រទេសចិនតែងតែចាត់ទុកទំនាក់ទំនងជាមួយប៉ាគីស្ថានជាទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងជាអាទិភាព ហើយមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយប៉ាគីស្ថាន ជំរុញកិច្ចសហប្រតិបត្តិការក្នុងគម្រោងសំខាន់ធំៗ ដូចជារបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានជាដើម និងពង្រឹងការផ្លាស់ប្តូរបុគ្គលិករវាងភាគីទាំងពីរក្រោមលក្ខខណ្ឌដែលធ្វើការបង្ការនិងគ្រប់គ្រងជំងឺឆ្លងឱ្យបានល្អ។

      លោក Li Keqiang បានបញ្ជាក់ថា ប្រទេសចិនមានការភ្ញាក់ផ្អើលនិងខឹងសម្បារចំពោះហេតុការវាយប្រហារលើពលរដ្ឋចិននៅទីក្រុងការ៉ាជីនាពេលថ្មីៗនេះ ហើយបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនេះ ។ ភាគីចិនសង្ឃឹមថាភាគីប៉ាគីស្ថាននឹងចាប់ខ្លួនអ្នកបង្កហេតុឱ្យបានឆាប់តាមដែលអាចធ្វើបាន និងខិតខំប្រឹងប្រែងធ្វើការងារចាត់ចែងពាក់ព័ន្ធជាបន្ទាប់បន្សំ ដើម្បីធានាកុំឱ្យកើតឡើងសោកនាដកម្មបែបនេះម្តងទៀត។

      ជាការឆ្លើយតប លោក Shehbaz Sharif បានបញ្ជាក់ជាថ្មីម្តងទៀតថា ភាគីប៉ាគីស្ថានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើភេរវកម្ម និងការពារសុវត្ថិភាពអាយុជីវិតរបស់បុគ្គលិកចិននៅក្នុងប្រទេសប៉ាគីស្ថាន។

     លោក Shehbaz បានបន្តថា ប្រទេសប៉ាគីស្ថានមានឆន្ទៈក្នុងការរួមសហការជាមួយប្រទេសចិន ដើម្បីពន្លឿនការកសាងរបៀងសេដ្ឋកិច្ចប៉ាគីស្ថាន-ចិន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងគម្រោងសំខាន់ធំៗនិងតំបន់សេដ្ឋកិច្ចពិសេស និងបង្កើនការផ្លាស់ប្តូររវាងបុគ្គលិក ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនឡើងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស