ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុងសៀងហៃស្តារផលិតកម្មនិងជីវភាពតាមលំដាប់លំដោយឱ្យទៅរកប្រក្រតីភាពឡើងវិញ
2022-05-17 16:10:07cri
Share with:

     បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺឆ្លងនៅទីក្រុងសៀងហៃត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ។ ចាប់ពីថ្ងៃទី ១៦ ខែឧសភាតទៅ ទីក្រុងសៀងហៃបានចាប់ផ្តើមជំរុញការស្តារអាជីវកម្មនិងទីផ្សារតាមលំដាប់លំដោយ ។ ដល់ពាក់កណ្តាលនិងចុងខែមិថុនា ផលិតកម្មនិងជីវភាពនៅក្នុងទីក្រុងនឹងត្រូវបានស្តារឡើងវិញនិងមានប្រក្រតីភាពទាំងស្រុង។ នៅពេលដែលស្ថានភាពនៃការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លងមានភាពកាន់តែប្រសើរឡើង ជីវភាពរបស់អ្នកក្រុងសៀងហៃបាននិងកំពុងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕



អ្នកបកប្រែ:翟茜茜
ប្លុកពិសេស