ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា សហរដ្ឋអាមេរិកមិនត្រូវប្រើប្រាស់សេចក្តីព្រាងច្បាប់មានពាក់ព័ន្ធ ដើម្បីជួយតំបន់តៃវ៉ាន់ចិន អភិវឌ្ឍអ្វីដែលហៅថា "លំហអន្តរជាតិ"នោះទេ
2022-05-17 15:24:39cri
Share with:

កាលពីពេលថ្មីៗនេះ លោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើ "សេចក្តីព្រាងច្បាប់នៃការតម្រូវឱ្យរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកកំណត់យុទ្ធសាស្រ្តសម្រាប់ឱ្យតំបន់តៃវ៉ាន់ចិនទទួលបានថានៈជាអ្នកសង្កេតការណ៍ឡើងវិញនៅក្នុងអង្គការសុខភាពពិភពលោក" ។ ជាការឆ្លើយតប លោក Zhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ១៦ខែឧសភាថា សេចក្តីព្រាងច្បាប់មានពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកបានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍មានប្រទេសចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកចំនួនបី បំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ អាមេរិកបានទទូចចុះហត្ថលេខាឱ្យទៅជាច្បាប់ ភាគីចិនមិនពេញចិត្តយ៉ាងខ្លាំងចំពោះការនេះ និងប្រឆាំងយ៉ាងដាច់ខាតចំពោះការនេះ។

លោក Zhao Lijian បានលើកឡើងថា បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយគោលការណ៍មានប្រទេសចិនតែមួយគឺជាបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ យោងតាមសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់មហាសន្និបាតអង្គការសហប្រជាជាតិ និងមហាសន្និបាតសុខភាពពិភពលោក ការចូលរួមរបស់តៃវ៉ាន់ក្នុងសកម្មភាពរបស់អង្គការសុខភាពពិភពលោកត្រូវតែដោះស្រាយតាមគោលការណ៍មានប្រទេសចិនតែមួយ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស