ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារទៅកាន់លោក Muhammad ប្រធានាធិបតីថ្មីនៃអេមីរ៉ាតអារ៉ាប់រួម ដើម្បីចូលរំលែកទុក្ខចំពោះមរណភាពរបស់លោកKhalifaប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម
2022-05-16 15:11:41cri
Share with:

កាលពីថ្ងៃទី១៤ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសាររំលែកទុក្ខទៅកាន់លោក Mohammed ប្រធានាធិបតីថ្មីនៃអេមីរ៉ាតអារ៉ាប់រួមដើម្បីចូលរំលែកទុក្ខចំពោះមរណភាពដោយសារជំងឺរបស់លោកKhalifaប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម ។

លោក Xi Jinping បានគូសបញ្ជាក់ថា លោកប្រធានាធិបតី Khalifa បានផ្តោតសំខាន់លើការរួមចំណែកដល់ការបង្កើនចំណងមិត្តភាពចិន-អេមីរ៉ាតអារ៉ាប់រួមក្នុងអំឡុងពេលពេញមួយជីវិតរបស់លោក ព្រមទាំងបានធ្វើការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអេមីរ៉ាតអារ៉ាប់រួម។មរណភាពរបស់លោកគឺជាការខាតបង់យ៉ាងធ្ងន់ធ្ងររបស់ប្រជាជនអេមីរ៉ាតអារ៉ាប់រួម ហើយក៏ធ្វើឱ្យប្រជាជនចិនបាត់បង់មិត្តល្អមួយរូបផងដែរ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស