ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំនួនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលប្រទេសចិនបានចុះហត្ថលេខាបានកើនឡើងជិតទ្វេដងក្នុងរយៈពេល១០ឆ្នាំ
2022-05-16 16:09:09cri
Share with:

      តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបង្ហាញថា បើធៀបនឹង១០ឆ្នាំមុន ចំនួនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលប្រទេសចិនបានចុះហត្ថលេខា បានកើនឡើងជិតទ្វេដង ហើយមានចំណុចពិសេសថ្មីៗជាច្រើនខាងគុណភាពផងដែរ។

      ចាប់តាំងពីឆ្នាំ ២០១២ មក ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីចំនួន ៩ ជាមួយបរទេស ហើយសមាមាត្រនៃទំនិញដែលមានពន្ធសូន្យតាមរយៈការចរចារភាគច្រើនបានលើសពីចំនួន ៩០% ។ បើនិយាយពីប្រសិទ្ធភាពនៃការបំពេញបែបបទបញ្ចេញទំនិញពីគយវិញ ក្នុងឆ្នាំ ២០១៧ ការបំពេញបែបបទបញ្ចេញទំនិញនាំចូលពីគយចិនគឺត្រូវចំណាយពេលប្រហែល ៤ ថ្ងៃ  ឥឡូវនេះវាចំណាយពេលតិចជាងមួយថ្ងៃកន្លះ។ រីឯនៅឆ្នាំ ២០១៧ ការបំពេញបែបបទបញ្ចេញទំនិញនាំចេញពីគយចិនត្រូវចំណាយពេលប្រហែល ១២ ម៉ោង ឥឡូវនេះវាចំណាយពេលត្រឹមតែ ១,២ ម៉ោងប៉ុណ្ណោះ។

      ក្នុងវិស័យពាណិជ្ជកម្មសេវាកម្ម នៅពេលដែលបានចូលរួមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ប្រទេសចិនបានសន្យាថានឹងបើកចំហស្ថាប័នចំនួន ១០០ ។ នៅក្នុងកិច្ចព្រមព្រៀងRCEP ពោលគឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ដែលចូលជាធរមាននៅដើមឆ្នាំ២០២២នេះ ប្រទេសចិនបានបើកចំហស្ថាប័នចំនួន២២បន្ថែមទៀត ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស