ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ប្រទេសចិននៅតែជាគោលដៅពេញនិយមសម្រាប់ការបណ្តាក់ទុនរបស់ពាណិជ្ជករបរទេសដដែល
2022-05-16 11:47:53cri
Share with:

     យោងតាមទិន្នន័យដែលក្រសួងពាណិជ្ជកម្មរបស់ចិនចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា បានឱ្យដឹងថា ក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ ប្រទេសចិនបានប្រើប្រាស់ជាក់ស្តែងនូវទុនបរទេសចំនួន៤៧៨៦១០លានប្រាក់យាន់ចិន កើនជាង២០.៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ។ ក្នុងនោះ ឧស្សាហកម្មបច្ចេកទេសបានកៀរគរទុនបរទេសកើនជាង៤៥.៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ខ្ពស់ជាង២៥.១ភាគរយ បើប្រៀបធៀបនឹងកម្រិតកំណើនជាមធ្យម  ក្រៅពីនេះ គម្រោងថ្មីៗដែលតាមកិច្ចព្រមព្រៀង ទុនបរទេសនឹងចុះវិនិយោគលើសពី១រយលានដុល្លារអាមេរិក មានចំនួន១៨៥ ពោលគឺគិតជាមធ្យម ជារៀងរាល់ថ្ងៃ បានចុះហត្ថលេខាលើគម្រោងទុនបរទេសធំៗចំនួន១.៥ ។ ប្រការទាំងនេះសុទ្ធតែបង្ហាញយ៉ាងពេញលេញថា ប្រទេសចិនកៀរគរទុនបរទេសមានលក្ខណៈពិសេសយ៉ាងលេចធ្លោ គឺមានកំណើនលឿន មានប្រាក់ទុនច្រើនហើយមានស្ថិរភាព ។

      ប្រឈមនឹងកត្តាហួសពីការប៉ាន់ប្រមាណ ដូចជាជំងឺកូវីដ១៩បានរីករាលដាលទាំងក្នុងស្រុកនិងអន្តរជាតិសារចុះសារឡើង និងស្ថានការណ៍អន្តរជាតិមានភាពមិនប្រាកដប្រជាកាន់តែច្រើនឡើងៗជាដើម ទុនបរទេសបាន “ធ្វើការបោះឆ្នោតតាមរយៈជើងរបស់ពាណិជ្ជករ” ដោយបានបញ្ជាក់ថា ប្រទេសចិននៅតែជាគោលដៅពេញនិយមសម្រាប់ការបណ្តាក់ទុនរបស់ពាណិជ្ជករបរទេសដដែល ។

      ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារបានរងឥទ្ធិពលពីការវាយប្រហារពីជំងឺកូវដី១៩ និងការសម្របសម្រួលនៃការចាត់ចែងនិងរៀបចំនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់លើសកលលោក បានជាការវិនិយោគពហុជាតិនៅទូទាំងពិភពលោកបានរងផលប៉ះពាល់ខ្លាំងបង្គួរ ប៉ុន្តែ ការប្រើប្រាស់ទុនបរទេសរបស់ចិននៅតែរក្សាកំណើនយ៉ាងនឹងនរជាប់ជានិច្ច ។ សភាពការកៀរគរទុនបរទេសរបស់ចិនក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ បានរក្សានិន្នាការណ៍ដ៏ល្អប្រសើរ ។ ការពិតជាក់ស្តែងបានបង្ហាញថា មិនថាមនុស្សមួយចំនួនឃោសនាបំប៉ោងពីពាក្យសំដីស្តីពី “ទុនបរទេសដកចេញពីចិន”ក៏ដោយ ក៏ត្រឹមតែជារឿងគួរឱ្យអស់សំណើចប៉ុណ្ណោះ ។

      ហេតុអ្វីបានជាទុនបរទេសមានសុទិដ្ឋិនិយមយ៉ាងមុតមាំចំពោះប្រទេសចិន ? កត្តាទាំងពីរដែលទាក់ទាញក្រុមហ៊ុនពហុជាតិជាងគេ គឺទីផ្សារចិននិងកំណើនសេដ្ឋកិច្ច ។

      នៅត្រីមាសទីមួយឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ចិនបានកើនជាង ៤.៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ។ តួលេខនេះត្រូវប្រព័ន្ធសារព័ត៌មានជាច្រើនវាយតម្លៃថា “បានលើសពីការប៉ាន់ប្រមាណ” ។ ពិតមែនតែប្រឈមនឹងការសាកល្បងជាច្រើនក៏ដោយ ក៏ប៉ុន្តែ និន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនបានកែប្រែដែរ ។ ក្នុងបរិយាកាសប្រកបដោយស្ថិរភាពនិងកំណើន សហគ្រាសទុនបរទេសនឹងទទួលបាន “អារម្មណ៍សុវត្ថិភាព” កាន់តែច្រើន ។

      ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ប្រទេសចិនបានពង្រីកការបើកទូលាយទៅកាន់បរទេសប្រកបដោយកម្រិតខ្ពស់ឥតឈប់ឈរ ។ ជាពិសេស ប្រទេសចិនបានអនុវត្ត «ច្បាប់ស្តីពីការវិនិយោគរបស់ពាណិជ្ជករបរទេស» ដើម្បីបន្តខិតខំប្រឹងប្រែងកែសម្រួលប្រព័ន្ធរបបសម្រាប់ការបើកទូលាយ និងសកម្មឆ្លើយតបនឹងសំណូមពររបស់ពាណិជ្ជករបរទេសស្តីពីចង់បានភាពងាយស្រួលកាន់តែច្រើនខណៈពេលប្រកបអាជីវកម្មនិងវិនិយោគទុននៅប្រទេសចិន ប្រការទាំងនេះហាក់ដូចជាផ្តល់ “ឱសថពង្រឹងជំនឿចិត្ត ” ដល់ទុនបរទេសដែលនឹងអភិវឌ្ឍនៅប្រទេសចិន ។  ដូច្នេះយើងអាចមើលឃើញថា  ហេតុអ្វីបានជាក្នុង«របាយការណ៍ពិនិត្យអង្កេតពីបរិយាកាសប្រកបអាជីវកម្មរបស់ចិន»ប្រចាំឆ្នាំ២០២២ ដែលសភាពាណិជ្ជកម្មអាមេរិកនៅចិនចេញផ្សាយនៅខែមីនាបានប្រកាសថា ប្រទេសចិននៅតែជាគោលដៅមួយក្នុងចំណោមគោលដៅវិនិយោគធំទាំងបីនៅលើពិភពលោក ដែលសហគ្រាស៦០ភាគរយមានផែនការចុះវិនិយោគក្នុងរយៈពេលខ្លីខាងមុខនេះ ជាងនេះទៅទៀត មានសហគ្រាស ៦៦ភាគរយមានផែនការបន្ថែមវិនិយោគនៅចិនក្នុងឆ្នាំនេះ ។

      “ ទ្វារបើកទូលាយរបស់ចិននឹងមិនបិទទេ ផ្ទុយទៅវិញនឹងបើកកាន់តែទូលំទូលាយ ” ។ នេះជាពាក្យសន្យាយ៉ាងមុតមាំរបស់ចិនចំពោះពិភពលោក ។ យោងតាមកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ត្រូវបានអនុវត្ត លើវិស័យពាណិជ្ជកម្ម សេវាកម្មនិងវិនិយោគ  ប្រទេសចិននឹងបន្ធូរបន្ថយកាន់តែទូលំទូលាយនិងកាន់តែច្រើននូវការដាក់កំហិតចំពោះការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សាររបស់ប្រទេសចិន ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់សហគ្រាសទុនបរទេស ៕



 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស