ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលតំបន់នានាអនុវត្តគោលនយោបាយអនុគ្រោះ ដើម្បីជួយជនពិការឱ្យមានការងារធ្វើ
2022-05-16 15:21:48cri
Share with:

ថ្ងៃទី១៥ ខែឧសភា ជាទិវាជួយជនពិការជាតិលើកទី ៣២ ប្រធានបទក្នុងឆ្នាំនេះគឺ "ការជំរុញឱ្យជនពិការមានការងារធ្វើ និងការពារសិទ្ធិនិងផលប្រយោជន៍របស់ជនពិការ"។ តាមស្ថិតិបង្ហាញឱ្យឃើញថា ជនពិការចំនួន ៨,៨១៦ លាននាក់មានការងារធ្វើនៅទីក្រុងនិងជនបទទូទាំងប្រទេស។ រដ្ឋបាលតំបន់នានានៃប្រទេសចិនអនុវត្តគោលនយោបាយអនុគ្រោះ ដើម្បីជួយដល់ជនពិការឱ្យមានការងារធ្វើ។

ពេលកន្លងទៅនេះ "ផែនការសកម្មភាពបីឆ្នាំសម្រាប់បង្កើនការងារធ្វើរបស់ជនពិការ" របស់ប្រទេសចិនបានលើកឡើងយ៉ាងច្បាស់ថា ចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ ២០២៤ នឹងសម្រេចបន្ថែមការងារធ្វើសម្រាប់ជនពិការចំនួន ១ លាននាក់នៅទីក្រុងនិងជនបទទូទាំងប្រទេស។

អ្នកបកប្រែ:马小青
ប្លុកពិសេស