ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Biden ប្រធានាធិបតីអាមេរិកនឹងបំពេញ ទស្សនកិច្ចនៅកូរ៉េខាងត្បូងនិងជប៉ុននៅសប្តាហ៍ក្រោយ
2022-05-16 16:10:18cri
Share with:

      លោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងបំពេញទស្សនកិច្ចនៅអាស៊ីបូព៌ានៅសប្តាហ៍ក្រោយ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់តំបន់នេះចាប់តាំងពីលោកបានចូលកាន់តំណែងមក។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Bidenនឹងជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងត្បូងនិងជប៉ុនដោយឡែកពីគ្នាអំពីបញ្ហាមួយចំនួនក្រោមប្រធានបទស្តីពីសន្តិសុខសេដ្ឋកិច្ច និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការផលិតវត្ថុពាក់កណ្តាលចម្លង។

      យោងតាមការផ្សាយព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ឱ្យដឹងថា ថ្ងៃទី ១៥ ខែឧសភា ឥស្សរជនពាក់ព័ន្ធនៃទីស្តីការប្រធានាធិបតីកូរ៉េខាងត្បូងបានផ្តល់ដំណឹង ឱ្យដឹងថា លោក Yoon Seok-you ប្រធានាធិបតីកូរ៉េខាងត្បូងនិងជួបសន្ទនាជាលើកដំបូងជាមួយលោក  Biden ប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី២១ ខែឧសភា។ កិច្ចសន្ទនានេះនឹងផ្តោតសំខាន់លើការកសាងទំនុកចិត្តគ្នាទៅវិញទៅមករវាងប្រធានាធិបតីនៃប្រទេសទាំងពីរក្នុងពេលឆាប់ៗ ព្រមនិងជំរុញការបង្កើតបរិយាកាសសម្រាប់ធ្វើឱ្យសម្ព័ន្ធកូរ៉េខាងត្បូង-អាមេរិកឱ្យវិលទៅរកផ្លូវប្រក្រតីវិញ។

      យោងតាមការផ្សាយព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន Kyodo News ជប៉ុនឱ្យដឹងថា កាលពីថ្ងៃទី ១៤ ខែឧសភា មន្ត្រីពាក់ព័ន្ធនៃរដ្ឋាភិបាលជប៉ុនបានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលជប៉ុននិងអាមេរិកបានសម្រេចជាមូលដ្ឋានថា នៅក្នុងកិច្ចប្រជុំកំពូលដែលនឹងបើកធ្វើនៅថ្ងៃទី ២៣ ខែឧសភាតាមការគ្រោងទុក ភាគីទាំងពីរនឹងសម្រេចជាឯកច្ឆ័ន្ទលើការធានាឱ្យមានស្ថិរភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ អភិវឌ្ឍ និងផលិតវត្ថុពាក់កណ្តាលចម្លងដែលជាសម្ភារៈយុទ្ធសាស្ត្រដ៏សំខាន់៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស