ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Hassan Sheikh Mahmoud អតីតប្រធានាធិបតីសូម៉ាលីបានជាប់ឆ្នោតកាន់មុខតំណែងជាប្រធានាធិបតីជាថ្មីម្តងទៀត
2022-05-16 16:11:33cri
Share with:

     កាលពីថ្ងៃទី ១៥ ខែឧសភា ប្រធានសភាតំណាងប្រទេសសូម៉ាលីបានថ្លែងថា លោកHassan Sheikh Mahmoud អតីតប្រធានាធិបតីបានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីបី ហើយបានក្លាយជាប្រធានាធិបតីអាណាត្តិទី ១០ របស់ប្រទេសសូម៉ាលី។

      សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែឧសភា សូម៉ាលីបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកទីបីចាប់តាំងពីបានផ្ទុះសង្គ្រាមក្នុងប្រទេសកាលពីឆ្នាំ ១៩៩១ កន្លងមក។ លោកMahmoud បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅថ្ងៃដដែលនោះ ដោយបានក្លាយជាប្រធានាធិបតីទីមួយ ដែលបានជាប់ឆ្នោត២ដងដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសសូម៉ាលី៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស