ក្នុងនាមជាប្រទេសមហាអំណាចតែមួយគត់នៅលើពិភពលោក ប្រទេសអាមេរិកមានមុខមាត់ច្រើនបែបយ៉ាងខុសៗគ្នា៖ បើលោភលន់ អាមេរិកមិនអើពើនឹងជីវិតរបស់ប្រជាជនសាមញ្ញ រហូតដល់បំភ្លេចកាតព្វកិច្ចអន្តរជាតិនិងទំនួលខុសត្រូវរបស់ប្រទេសមហាអំណាច។ បើចិត្តទូលាយ អាមេរិកអាចបោះលុយជាច្រើន ដើម្បីបំផុសសង្គ្រាម។
ថ្ងៃទី១០ខែឧសភតាមម៉ោងក្នុងតំបន់ សភាតំណាងរាស្រ្តអាមេរិកបានអនុម័តគម្រោងមួយច្បាប់ដែលផ្តល់ជំនួយដល់អ៊ុយក្រែនប្រហែល ៤០ ពាន់លានដុល្លារអាមេរិក ក្នុងនោះជំនួយខាងយោធាជិត២៥ពាន់លានដុល្លារអាមេរិក។ប៉ុន្តែ ក្នុងវិស័យបញ្ហាជំនួយខាងការអភិវឌ្ឍរបស់ប្រទេសនៃទ្វីអាមេរិកកណ្តាលការចរចារអស់រយៈពេល៤ឆ្នាំ ក៏មិនអាចធ្វើឱ្យអាមេរិកបរិច្ចាគមួយកាក់មួយសេនដល់ប្រទេសពាក់ព័ន្ធទាល់តែសោះ ។
ក្នុងនាមជាប្រទេសសមាជិកបង់ថ្លៃច្រើនបំផុតរបស់អង្គការសហប្រជាជាតិ រហូតដល់ពេលបច្ចុប្បន្ន អាមេរិកបានជំពាក់ថ្លៃសមាជិកជាង១ពាន់លានដុល្លារអាមេរិក សូម្បីតែតម្លៃរាយនៃជំនួយដល់អ៊ុយក្រែនក៏មិនដល់ដែរ តែរយៈពេលបង់ថ្លៃសមាជិកនៅមិនទាន់ដឹងទេ ។
ក្នុងស្រុកអាមេរិក នៅខែមីនាឆ្នាំនេះ ប្រធានាធិបតីអាមេរិកបានផ្តល់គម្រោងថវិកាឆ្នាំ២០២៣ដល់រដ្ឋសភា ការចំណាយយោធាមានដល់៨១៣៣០០លានដុល្លារអាមេរិកដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។នៅខែដដែល ដើម្បីធ្វើឱ្យគម្រោងចំណាយលុយរបស់រដ្ឋាភិបាលមួយអាចទទួលការអនុម័ត បក្សប្រជាធិបតេយ្យបានលះបង់ចោលចំណាយមួយសម្រាប់ទប់ទល់សភាពការណ៍រីករាលដាលនៃជំងឺកូវីដ១៩ដែលមាន១៥៦០០លានដុល្លារអាមេរិក បែរទៅបង្កើនចំណាយមួយសម្រាប់ជួយអ៊ុយក្រែនដែលមានទឹកប្រាក់១៣៦០០លានដុល្លារអាមេរិក ។ ពេលនោះ ករណីស្លាប់នៃសភាពការណ៍រីករាលដាលជំងឺកូវីដ១៩នៅអាមេរិកបានជិតមកដល់១លានករណីហើយ។
លើសពីនេះទៀត អាមេរិកបានឈ្លានពានអាហ្វហ្កានីស្ថាន២០ឆ្នាំហើយ ឧស្សាហកម្មយោធារបស់អាមេរិកគឺជាអ្នកទទួលផលប្រយោជន៍ធំបំផុត ។ តែក្នុងនាមជាអ្នកបង្ករឿងរបស់វិបត្តិអាហ្វហ្កានីស្ថាន អាមេរិកបានទៅបាត់ មិនគ្រាន់តែមិនផ្ដល់សំណងវិញចំពោះមហន្តរាយយ៉ាងធ្ងន់ដែលខ្លួនបានធ្វើដាក់លើប្រជាជនអាហ្វហ្កានីស្ថានប៉ុណ្ណោះទេ ថែមទាំងក៏ឆក់យកលុយសង្គ្រោះជីវិតរាប់រយលានដុល្លារអាមេរិករបស់ពួកគេទៀតផង។ នេះលើសពីភាពលោភលន់ទៅទៀត វាជាទង្វើចោរកម្មដ៏ព្រៃផ្សៃ។ មុខមាត់ពិតរបស់ “ចោរអាមេរិក”បានចេញមកយ៉ាងច្បាស់ក្រឡែត។
ដូចបង្ករឿងនៅតំបន់ពិភពលោកជាច្រើន បច្ចុប្បន្ននេះ អាមេរិកបានផ្តល់ជំនួយដល់អ៊ុយក្រែនដោយឥតឈប់ឈរនោះ គោលដៅរបស់វាគឺជំរុញការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ដើម្បីសម្រេចបាននូវការប៉ុនប៉ងជាច្រើនដែលយកឈ្នះលើគូប្រជែង ខ្ទាស់សម្ព័ន្ធមិត្ត ធ្វើឱ្យឧស្សាហកម្មយោធាចំណេញលុយបានច្រើននិងគាំពារអនុត្តរភាពទូទាំងពិភពលោក ។
នេះមិនពិបាកយល់ទេថា ហេតុអ្វីបានជាអាមេរិកចំណាយលុយច្រើនដល់អ៊ុយក្រែន តែមិនអើពើភាគីនានាដែលត្រូវការជំនួយពិតប្រាកដ ព្រោះថា ពិភពលោកមិនមានភាពច្របូកច្របល់ អាមេរិកមិនសប្បាយទេ ។ ចំពោះអាមេរិក ប្រភពច្របូកច្របល់គឺជាប្រភពទ្រព្យ ការស្វែងរកផលប្រយោជន៍ធំជាងអ្វីគ្រប់យ៉ាងទាំងអស់។
អាចមើលឃើញថា ឱ្យតែអាមេរិកដែលជា”ប្រភពច្របូកច្របល់ធំបំផុតនៃពិភពលោក”នេះមិនឈប់ មុខមាត់ជាច្រើនបែបយ៉ាងរបស់គេនៅតែចេញមកដោយឆ្លាស់គ្នា ហើយបង្កគ្រោះថ្នាក់និងបញ្ហាកាន់តែច្រើនដល់ពិភពលោកទៀត ៕