ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Goldman Sachs ថ្លែងថា សហរដ្ឋអាមេរិកប្រឈមហានិភ័យវិបត្តិសេដ្ឋកិច្ចខ្ពស់ណាស់
2022-05-16 15:12:46cri
Share with:

តាមការផ្សាយដំណឹងពីកាសែត The Hill សហរដ្ឋអាមេរិកបានឱ្យដឹងថា លោក Lloyd Blankfein អតីតនាយកប្រតិបត្តិក្រុមហ៊ុន Goldman Sachs អាមេរិកដែលជាធនាគារវិនិយោគធំជាងគេលើពិភពលោក បានថ្លែងកាលពីថ្ងៃទី១៥ ខែឧសភាតាមម៉ោងតំបន់ថា សហរដ្ឋអាមេរិកគួរតែត្រៀមបម្រុងឱ្យបានល្អចំពោះវិបត្តិសេដ្ឋកិច្ច។

ថ្ងៃដដែលខណៈលោក Lloyd Blankfein ផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានបានថ្លែងថា លោកយល់ឃើញថា អាមេរិកប្រឈមមុខនឹងហានិភ័យវិបត្តិសេដ្ឋកិច្ច"ខ្ពស់ណាស់"។ ត្បិតប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកមានមធ្យោបាយយ៉ាងខ្លាំងក្លាដែលអាចជះឥទ្ធិពលលើសេដ្ឋកិច្ច តែពិបាកក្នុងការមើលឃើញយ៉ាងឆាប់រហ័សពីប្រសិទ្ធភាពនៃមធ្យោបាយទាំងនេះក្នុងការកែលម្អស្ថានភាពសេដ្ឋកិច្ច។

អ្នកបកប្រែ:李展精
ប្លុកពិសេស