ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាជិកសភារុស្ស៊ីថ្លែងថា ប្រសិនបើហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូ នោះរុស្ស៊ីនឹងពង្រឹងការពង្រាយកងទ័ពតាមព្រំដែន
2022-05-16 15:55:32cri
Share with:

លោក Bondarev ប្រធានគណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (សភាជាន់ខ្ពស់) បានថ្លែងកាលពីថ្ងៃទី ១៥ ខែឧសភាថាប្រសិនបើហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូ នោះរុស្ស៊ីនឹងពង្រឹងការដាក់ពង្រាយកងទ័ពនៅតាមព្រំដែន ។

លោក Bondarev បានបន្តថា ហ្វាំងឡង់និងស៊ុយអែត មិនបានខ្នះខ្នែងក្នុងការចូលជាសមាជិកអង្គការណាតូទេ ប៉ុន្តែសហរដ្ឋអាមេរិកបាននិងកំពុងដាក់សម្ពាធលើពួកគេ។

លោក Niinisto ប្រធានាធិបតីហ្វាំងឡង់បានថ្លែងកាលពីថ្ងៃទី ១៥ ខែឧសភាថា ហ្វាំងឡង់នឹងដាក់ពាក្យសុំចូលជាសមាជិកណាតូ។ លោក Putin ប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក Niinisto កាលពីថ្ងៃទី១៤ ខែឧសភាថា ការបោះបង់ចោលនូវគោលនយោបាយអព្យាក្រឹតភាពយោធាប្រពៃណីគឺជាកំហុសមួយ ហើយសន្តិសុខរបស់ប្រទេសហ្វាំងឡង់មិនត្រូវបានគំរាមកំហែងឡើយ ។ ការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ហ្វាំងឡង់អាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងរុស្ស៊ីនិងហ្វាំងឡង់ដែលប្រកាន់ខ្ជាប់នូវស្មារតីនៃកិច្ចសហប្រតិបត្តិការសុខដុមនីយកម្មជាមួយប្រទេសជិតខាងជាច្រើនឆ្នាំកន្លងមក ៕


អ្នកបកប្រែ:李庆莉
ប្លុកពិសេស