ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បាតុករនៅខេត្ត Okinawa-ken ប្រទេសជប៉ុនទាមទារឱ្យកាត់បន្ថយមូលដ្ឋានទ័ពអាមេរិក
2022-05-16 15:44:35cri
Share with:

ថ្ងៃទី ១៥ ខែឧសភា គឺជាខួបទី ៥០ នៃការដែលខេត្តOkinawa-kenវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ ។ រដ្ឋាភិបាលជប៉ុន និងរដ្ឋបាលខេត្តOkinawa-kenបានរៀបចំពិធីរំលឹកនៅទីក្រុងតូក្យូនិងខេត្តOkinawa-ken ។ ប្រជាជនខេត្តOkinawa-ken ជាច្រើនបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លានៅខាងក្រៅកន្លែងពិធី ដោយទាមទារឱ្យកាត់បន្ថយទំហំមូលដ្ឋានទ័ពរបស់អាមេរិកប្រចាំខេត្តOkinawa-ken រហូតដល់ការដកមូលដ្ឋានទ័ពអាមេរិកចេញឱ្យអស់។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មូលដ្ឋានទ័ពអាមេរិកប្រហែល ៧០% ដែលឈរជើងនៅក្នុងប្រទេសជប៉ុនត្រូវបានប្រមូលផ្តុំនៅក្នុងខេត្តOkinawa-ken។ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងនៅក្នុងពិធីរំលឹកខួបដែលបានធ្វើឡើងនៅខេត្តOkinawa-kenនារសៀលថ្ងៃដដែលនោះថា ប្រជាជនខេត្តOkinawa-kenបានទទួលបន្ទុកយ៉ាងខ្លាំងពីមូលដ្ឋានទ័ពអាមេរិក ហើយរដ្ឋាភិបាលជប៉ុននឹងខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយបន្ទុកនេះ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស