ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការវាយតម្លៃចំពោះ SDRនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបញ្ជាក់ថា៖ អនុបាតប្រាក់យាន់ចិនត្រូវដំឡើងដល់ ១២.២៨%
2022-05-16 15:34:06cri
Share with:

កាលពីថ្ងៃទី ១១ ខែឧសភា ក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានបញ្ចប់ការត្រួតពិនិត្យនិងវាយតម្លៃ SDR ដែលរយៈពេល៥ប្រាំឆ្នាំធ្វើម្តង។ នេះគឺជាការពិនិត្យនិងវាយតម្លៃលើកដំបូងចាប់តាំងពីប្រាក់យាន់ចិនបានចូលក្នុងកញ្ចប់រូបិយប័ណ្ណ SDR នៅឆ្នាំ ២០១៦មក។

ក្រុមប្រឹក្សាប្រតិបត្តិបានសម្រេចចិត្តជាឯកច្ឆ័ន្ទថារក្សាកញ្ចប់រូបិយប័ណ្ណ SDR ពេលបច្ចុប្បន្នដដែល គឺ ប្រាក់ដុល្លារអាមេរិកUSD, ប្រាក់អឺរ៉ូEUR, ប្រាក់យាន់ចិនRMB, ប្រាក់យាន់ជប៉ុនJPY និង ផោនអង់គ្លេសGBP ដែលបានដំឡើងអនុបាតនៃប្រាក់យាន់ចិនRMB ពី ១០.៩២% ដល់ ១២.២៨% និងដំឡើងអនុបាតដុល្លារអាមេរិកUSD ពី ៤១.៧៣% ដល់ ៤៣.៣៨% អនុបាតនៃប្រាក់យាន់ចិនRMB នៅតែស្ថិតក្នុងលំដាប់ទីបីដដែល។ ក្រុមប្រឹក្សាប្រតិបត្តិបានសម្រេចចិត្តថាកញ្ចប់រូបិយប័ណ្ណ SDR ថ្មីនឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហាឆ្នាំនេះ ហើយនឹងធ្វើការត្រួតពិនិត្យនិងវាយតម្លៃ SDR ថ្មីម្តងទៀតនៅឆ្នាំ ២០២៧

អ្នកបកប្រែ:马小青
ប្លុកពិសេស