ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្លូវល្បឿនលឿនខ្សែរដំបូងបង្អស់នៅអាហ្វ្រិកខាងកើតចាប់ផ្តើមដំណើរការសាកល្បង
2022-05-15 11:28:01cri
Share with:

ថ្ងៃទី១៤ ខែឧសភា ផ្លូវល្បឿនNairobiនៅកេនយ៉ាបានចាប់ផ្តើមដំណើរការសាកល្បងដែលជាផ្លូវល្បឿនលឿនខ្សែរដំបូងនៅអាហ្វ្រិកខាងត្បូងដែលសហគ្រាសចិនម៉ៅការសាងសង់។វាមានប្រវែង២៧,១គីឡូម៉ែត្របានតភ្ជាប់ព្រលានយន្តហោះJomoKenyatta សង្កាត់ធុរកិច្ចកណ្តាលនៃក្រុងNairobi និងតំបន់ទីស្តីការប្រធានាធិបតីជាដើម ល្បឿនរចនាគឺ៨០គីឡូម៉ែត្រ/ម៉ោង។

លោកJamesMachariaរដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះស្នាក់នៅ ការអភិវឌ្ឍទីក្រុងនិងវិស្វកម្មសាធារណៈកេនយ៉ាបានថ្លែងនៅក្នុងពិធីចាប់ដំណើរការសាកល្បងនៃផ្លូវល្បឿនលឿនថា នេះជាកម្មវិធីជាលក្ខណៈប្រវត្តិសាស្ត្រមួយ កេនយ៉ានិងប្រទេសចិនបន្តរក្សាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរផ្នែកហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ផ្លូវល្បឿនលឿនNairobiត្រូវបានដាក់ឱ្យប្រើប្រាស់ អាចបន្ធូបន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុងNairobiយ៉ាងលេខធ្លោ កម្លាំងរស់រវើកនៃការអភិវឌ្ឍទីក្រុងអាចលើកស្ទុយដោយកម្រិតខ្ពស់ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កេនយ៉ា៕



អ្នកបកប្រែ:刘妍
ប្លុកពិសេស