ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស BRICS ផ្តួចផ្តើមឱ្យធ្វើកិច្ចសហការរួមគ្នា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
2022-05-15 15:12:47cri
Share with:

កិច្ចប្រជុំជាន់ខ្ពស់របស់ប្រទេស BRICS ស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមប្រព័ន្ធវីដេអូបានធ្វើឡើងកាលពីថ្ងៃទី ១៣ ខែឧសភា ដោយផ្តួចផ្តើមឱ្យសហការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងរួមគ្នាស្វែងរកផ្លូវអភិវឌ្ឍន៍ដែលពន្លឿនការផ្លាស់ប្តូរទៅជាកាបូនទាប និងធន់នឹងអាកាសធាតុ សម្រេចបាននូវការស្តារឡើងវិញប្រកបដោយចីរភាព តុល្យភាព និបរិយប័ន្ន ។

លោក Huang Runqiu រដ្ឋមន្ត្រីក្រសួងបរិស្ថានចិនបានថ្លែងក្នុងសុន្ទរកថាថា  ប្រទេស BRICS យកចិត្តទុកដាក់ចំពោះអនាគតរួមរបស់មនុស្សជាតិជានិច្ចនិងជាកម្លាំងដ៏សំខាន់ក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ។ ប្រទេសចិនបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់ប្រទេស BRICS ស្តីពីការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ រីករាយសហការជាមួយបណ្តាប្រទេស BRICS ដើម្បីបន្តស្មារតី BRICS ប្រកបដោយភាពបើកចំហ បរិយាប័ន្ន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ រួមគ្នាគាំពារពហុភាគីនិយមនិងជំរុញការអនុវត្តដោយពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដើម្បីរួមគ្នាកសាងប្រព័ន្ធអភិបាលកិច្ចអាកាសធាតុសកលដែលឈ្នះ-ឈ្នះ យុត្តិធម៌និងសមហេតុផលក្នុងន័យរួមគ្នាការពារភពផែនដីដែលមនុស្សជាតិពឹងអាស្រ័យ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស