ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនផ្ញើសារលិខិតអបអរសាទរទៅកាន់លោក Bak jin រដ្ឋមន្ត្រីការបរទេសដែលទើបតែងតាំងថ្មីនៃកូរ៉េខាងត្បូង
2022-05-15 14:59:56cri
Share with:

ថ្ងៃទី ១៣ ខែឧសភា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានផ្ញើសារលិខិតទៅកាន់លោក Bak jin រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ដើម្បីអបអរសាទរចំពោះលោក Bak jin ដែលចូលកាន់តំណែង ។

លោក Wang Yi បានថ្លែងថា ប្រទេសចិននិងកូរ៉េខាងត្បូង គឺជាប្រទេសជិតខាងដ៏មេត្រីភាពនិងជាដៃគូដែលមិនឃ្លាតឆ្ងាយពីគ្នាបាន ។ ឆ្នាំ ២០២២ នេះ គឺជាខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងកូរ៉េខាងត្បូង។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងបានអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយនិងឆាប់រហ័សហើយទទួលបានសមិទ្ធផលជាផ្លែផ្កាក្នុងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។ ក្រោមស្ថានការណ៍ថ្មី ភាគីចិនរីករាយសហការជាមួយភាគីកូរ៉េខាងត្បូង ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងចិននិងកូរ៉េខាងត្បូងអាចទទួលការវិឌ្ឍរីកចម្រើនកាន់តែច្រើនជាបន្តបន្ទាប់ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស