ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យស្ថានទូតចិនប្រចាំអាមេរិកបានថ្លែងកថាអំពីសម្តីរប្រសាសន៍ពាក់ព័ន្ធនឹងហុងកុងដ៏មិនសមរម្យរបស់ភាគីអាមេរិក
2022-05-15 11:19:27cri
Share with:

      ថ្ងៃទី ១៣ ខែឧសភា  អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅអាមេរិកបានថ្លែងសុន្ទរកថាអំពីការដែលអាមេរិកបានបញ្ចេញសម្តីប្រសាសន៍ពាក់ព័ន្ធនឹងហុងកុងដ៏មិនសមរម្យនាពេលថ្មីៗនេះ ដោយបានបញ្ជាក់ថា ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើរបស់អាមេរិកដែលជ្រៀកជ្រែកកិច្ចការផ្ទៃក្នុងនិងអធិបតេយ្យភាពយុត្តិធម៌របស់ប្រទេសចិន។

     អ្នកនាំពាក្យរូបនេះបានថ្លែងថា   នាថ្ងៃទី១២ ខែឧសភា  ក្រសួងការបរទេសអាមេរិកបានផ្សាយសេចក្តីប្រកាសន៍  ។  នាថ្ងៃទី១៣ ខែឧសភា  លោកស្រី Nancy Pelosi ប្រធានសភាជាន់ទាបអាមេរិកបានចុះផ្សាយអត្ថបទតាមកាសែត«វ៉ាស៊ីនតោនប៉ុស្តិ៍»  ដោយបានបន្តលាបពណ៌លើសកម្មភាពអនុវត្តច្បាប់ដ៏ត្រឹមត្រូវចំពោះបុគ្គលិកពាក់ព័ន្ធរបស់ប៉ូលិស្តហុងកុង ថែមទាំងចោទប្រកាន់គ្មានហេតុផលចំពោះការប្រកាសនិងអវនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុងនិងគោលនយោបាយអភិបាលកិច្ចហុងកុងរបស់ចិន។ ការបង្ហាញឥរិយាបថពាក់ព័ន្ធរបស់អាមេរិកបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននិងអធិបតេយ្យភាពយុត្តិធម៌របស់ប្រទេសចិន។  

      អ្នកនាំពាក្យរូបនេះបានបន្តថា  ភាគីចិនសូមដាស់តឿនភាគីអាមេរិកឱ្យយល់ពីសភាពការណ៍ឱ្យច្បាស់  គោរពអធិបតេយ្យភាពរបស់ចិនដោយប្រាកដប្រជា    បញ្ឈប់ជ្រៀតជ្រែកកិច្ចការហុងកុង បញ្ឈប់រំខាន់ការគ្រប់គ្រងតាមច្បាប់នៅហុងកុង  និងបញ្ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស