ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្សារទំនើបមួយនៅរដ្ឋញូវយ៉កអាមេរិកបានកើតមានការបាញ់វាយប្រហារបណ្តាលឱ្យមនុស្ស១០នាក់ស្លាប់៣នាក់រងរបួស
2022-05-15 10:51:56cri
Share with:

       ថ្ងៃទី១៤ ខែឧសភា  ផ្សារទំនើបមួយនៅក្រុងBuffalo រដ្ឋញូវយ៉កប្រទេសអាមេរិកបានកើតមានហេតុការណ៍បាញ់ប្រហារ បានបណ្តាលឱ្យមនុស្សយ៉ាងហោច ១០ នាក់ស្លាប់បាត់បង់ជីវិត ៣នាក់រងរបួស។

         មេប៉ុស្តិ៍ប៉ូលីសក្រុង Buffalo បានថ្លែងក្នុងសន្និសីទកាសែតនៅល្ងាចថ្ងៃដដែលថា  សរុបមានមនុស្ស ១៣ នាក់បានត្រូវគ្រាប់កាំភ្លើងបាញ់ចំ ក្នុងនោះ ៤ នាក់ជាបុគ្គលឹកផ្សារ  ។ ក្នុងចំណោមអ្នករងរបួស ១១ នាក់ជាជនស្បែកខ្មៅ ២នាក់ស្បែកស  ។ ឯខ្មាន់កាំភ្លើងមានអាយុ ១៨ ឆ្នាំ ភេទបុរស បានស្លៀកពាក់សម្ភារៈធ្វើសង្គ្រាមនិងមួកសុវត្ថិភាព ថែមទាំងបានផ្សាយផ្ទាល់តាមអនលាញនូវការបាញ់ប្រហារតាមកាមេរ៉ាផង។ 

       ផ្សារទំនើបដែលរងការបាញ់ប្រហារនេះស្ថិតនៅចម្ងាយ៣គីឡូម៉ែត្រភាគខាងជើងក្រុងBuffalo   អ្នកដែលរស់នៅក្នុងសហគមន៍ភាគច្រើនគឺជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស