ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រយៈពេល ៥ឆ្នាំក្រោយពីបានបើកធ្វើវេទិការកំពូលនេះ មិត្តរបស់គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” កាន់តែច្រើនឡើងៗ
2022-05-14 11:21:07cri
Share with:

      កាលពីថ្ងៃទី១៤ ដល់ទី ១៥ ខែឧសភា ឆ្នាំ២០១៧ វេទិការកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ” លើកទី១ បានធ្វើឡើងនៅទីក្រុងប៉េកាំង។ គិតត្រឹមពេលនេះ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានក្លាយជាវេទិការសហប្រតិបត្តិការអន្តរជាតិដែលមានការចូលរួមយ៉ាងទូលំទូលាយ  ដែលបានផ្តល់ផែនការរបស់ចិនក្នុងការធ្វើកំណែទម្រង់អភិបាលកិច្ចសកល  និងបានក្លាយជាការអនុវត្តយ៉ាងរស់រវើកនៃការកសាងសហគមន៍វាសនារួមរបស់មនុស្សជាតិ ដូចនេះទទួលបានការស្វាគមន៍ទូទៅពីសំណាក់សហគមន៍អន្តរជាតិ។

     គិតត្រឹមចុងឆ្នាំ ២០២១  ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ចំនួនជាង ២០០ ឯកសារ ជាមួយប្រទេសចំនួន ១៤៧ និងអង្គការអន្តរជាតិចំនួន ៣២   ដៃគូសហការនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” កាន់តែច្រើនឡើងៗ។ ដូចសម្តីប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងក្នុងអំឡុងពេលវេទិការកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ” លើកទី២  ៖  ចំនួនមិត្តភក្តិរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” កាន់តែច្រើន ដៃគូល្អកាន់តែច្រើន គុណភាពនៃកិច្ចសហប្រតិបត្តិការកាន់តែខ្ពស់  អនាគតអភិវឌ្ឍន៍កាន់តែល្អ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស