ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិននិងលោកMilanovicប្រធានាធិបតីក្រូអាតផ្ញើសារលិខិតអបអរទៅវិញទៅមកស្តីពីការខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសចិននិងក្រូអាត
2022-05-14 11:27:35cri
Share with:

ថ្ងៃទី១៣ ខែឧសភា លោកXi Jinpingប្រធានរដ្ឋចិននិងលោកMilanovicប្រធានាធិបតីក្រូអាតបានផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសចិននិងក្រូអាត។

លោកXi Jinpingបានលើកឡើងថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសចិននិងក្រួអាត រីករាយខិតខំប្រឹងប្រែងជាមួយលោកMilanovic ចាត់ទុកខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតជាកាលនុវត្តភាព ពង្រឹងទំនុកចិត្តនយោបាយទៅវិញទៅមករវាងប្រទេសទាំង២ បង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ហើយរួមគ្នាណែនាំទំនាក់ទំនងរវាងប្រទេសចិននិងក្រូអាតសម្រេចបាននូវការអភិវឌ្ឍកាន់តែធំ ដើម្បីផ្តល់សុភមង្គលដល់ប្រជាជននៃប្រទេសទាំង២។

ជាការឆ្លើយតប លោកMilanovicបានថ្លែងថា ជឿជាក់ថា ភាគីក្រូអាតនិងភាគីចិននឹងបន្តចាប់ដៃគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងរួម ធ្វើឱ្យទំនាក់ទំនងភាពជាដៃគូកាន់តែស៊ីជម្រៅ ត្រួសត្រាយវិស័យកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ទទួលបានសមិទ្ធផលថ្មីដោយឥតឈប់ឈរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស