ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីដេលអាមេរិកស្តីបន្ទោសគោលនយោបាយបង្ការជំងឺកូវីដ ១៩របស់ចិនថា ការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ ជុំនេះទទួលបានប្រសិទ្ធភាពជាដំណាក់កាល
2022-05-14 14:21:16cri
Share with:

     ថ្ងៃទី ១២ ខែឧសភា លោកចូ បៃដិនប្រធានាធិបតីអាមេរិកបានចេញសេចក្តីថ្លែងការណ៍អំពីចំនួនស្លាប់ដោយសារជំងឺកូវីដ ១៩ នៅអាមេរិកកើនឡើងដល់ ១ លាននាក់។ ជាមួយគ្នានេះដែរ បុគ្គលខ្លះនៅអាមេរិកនៅតែស្តីបន្ទោសគោលយោបាយបង្ការជំងឺកូវីដ ១៩របស់ចិនដដែល។  លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងពេលឆ្លើយសំណួរក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃទី ១៣ ខែឧសភាថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់រដ្ឋាភិបាលនិងប្រជាជនចិន ការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ ជុំនេះទទួលបានប្រសិទ្ធភាពជាដំណាក់កាល។

      លោក Zhao Lijian បានថ្លែងថា មុនដំបូងខ្ញុំសូមសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះអាយុជីវិតទាំង ១ លាននាក់ដែលបានស្លាប់បាត់បង់ជីវិតយ៉ាងអកុសល។ ព្រះវិហារជាតិអាមេរិកបានបន្លឺសំឡេងជួង ១០០០ លើក  សំឡេងជួងនេះជាការសម្តែងមរណទុក្ខនិងរំលឹកផង ក៏ជាការភ្ញាក់ឡើងនិងដេញដោលផង។ នៅចំពោះមុខនឹងការរីករាលដាលនៃជំងឺកូវី ១៩ មូលធននិងអាយុជីវិត តើមួយណាធ្ងន់មួយណាស្រាល? នយោបាយមានអាទិភាពឬអាយុជីវិតមានអាទិភាព? តើនរណាយកសិទ្ធិមនុស្សធ្វើជាលេស នរណាតម្កល់ប្រជាជនជាចម្បងយ៉ាងពិតប្រាកដ? ចម្លើយគឺច្បាស់លាស់ណាស់។

       លោក Zhao Lijian បន្តទៀតថា បច្ចុប្បន្ន ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកនៅតែស្ថិតក្នុងដំណាក់កាលគន្លឹះដដែល ស្របពេលពង្រឹងខ្សែការពារភាពស៊ាំ ភាគីចិននឹងរួមចំណែកកាន់តែធំសម្រាប់ការលុបបំបាត់គម្លាតភាពស៊ាំសកល ធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយបណ្តាប្រទេសនានា ដើម្បីយកឈ្នះលើការរីករាលដាលនៃជំងឺឆ្លងក្នុងពេលឆាប់ៗ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស