៥ ឆ្នាំមុន ជាក់ស្តែងគឺថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ វេទិការកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ” លើកទី១ បានធ្វើឡើងនៅទីក្រុងប៉េកាំង។ រួមគ្នាស្វែងយល់ពីការផ្លាស់ប្តូរដែលនាំមកដោយកិច្ចសហប្រតិបត្តិការ "ខ្សែក្រវាត់និងផ្លូវ" តាមរយៈតួលេខខាងក្រោមនេះ៖
គិតត្រឹមខែមីនាឆ្នាំ ២០២២ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ជាមួយប្រទេសចំនួន ១៤៧ និងអង្គការអន្តរជាតិចំនួន ៣២ ។
នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទំនិញរវាងចិននិងបណ្តាប្រទេសតាមបណ្តោយតំបន់ “ខ្សែក្រវាត់និងផ្លូវ” គឺ 1711 ពាន់លានដុល្លាអាមេរិក ដែលជាទីកំពូលថ្មីក្នុងរយៈពេល ៨ ឆ្នាំកន្លងមក ហើយធៀបនឹងឆ្នាំ២០២០បានកើនឡើង 23.6%។
នៅឆ្នាំ ២០២១ សហគ្រាសចិនបានបណ្តាក់ទុនមិនមែនហិរញ្ញវត្ថុផ្ទាល់ចំនួន 19320 លានដុល្លាអាមេរិកនៅប្រទេសចំនួន ៥៧ តាមបណ្តោយតំបន់ “ខ្សែក្រវាត់និងផ្លូវ” កើនឡើង6.7% បើធៀបនឹងឆ្នាំ២០២០។
គិតត្រឹមចុងឆ្នាំ២០២១ តំបន់សហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្រៅដែនដែលកសាងដោយសហគ្រាសចិនបានបង់ពន្ធដល់ប្រទេសម្ចាស់ផ្ទះចំនួនសរុប 6600 លានដុល្លាអាមេរិក ហើយបានផ្តល់ឱកាសការងារចំនួន 39 ម៉ឺនដល់ប្រទេសទាំងនោះ៕