ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

"ទិវាគ្រួសារអន្តរជាតិ"៖ នៅពីក្រោយករណីស្លាប់គ្រប់រូបដោយសារជំងឺ COVID-19 គឺជាគ្រួសារបែកបាក់មួយ!
2022-05-14 11:58:50cri
Share with:

 

ផ្ទះគឺជាកំពង់ផែដ៏រីករាយសម្រាប់កុមារ ។ ប៉ុន្តែជំងឺ COVID-19 កំពុងបំផ្លាញជម្រកដែលផ្តល់ភាពកក់ក្តៅដល់ពួកគេ ។

ការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ កុមារជាង ៥ លាននាក់ទូទាំងពិភពលោកយ៉ាងហោចណាស់បានបាត់បង់អាណាព្យាបាលសំខាន់ៗ ដូចជាឪពុកឬម្តាយ ឬជីដូនជីតារបស់ពួកគេដោយសារតែជំងឺ COVID-19 ហើយបានក្លាយជា "កុមារកំព្រាជំងឺ COVID-19 "។ គិតរហូតដល់ដើមខែមេសាឆ្នាំ ២០២២ នេះ ចំនួនកុមារកំព្រាជំងឺ COVID-19 នៅសហរដ្ឋអាមេរិកលើសពី ២០ ម៉ឺននាក់ ។

ការចាកចេញដោយទាន់ហន់របស់អ្នកមើលថែអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍរាងកាយនិងផ្លូវចិត្តរបស់កុមារទាំងនេះ និងធ្វើឱ្យពួកគេប្រឈមមុខនឹងបញ្ហាលើផ្នែកជាច្រើន ដូចជា ភាពក្រីក្រ ជំងឺ ការបោះបង់ការសិក្សា អំពើហិង្សាផ្លូវភេទ និងសុខភាពផ្លូវចិត្តជាដើម ។

នេះតម្រូវឱ្យយើងធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីផ្តល់ការគាំទ្រជាប្រព័ន្ធនិងប្រកបដោយនិរន្តរភាពដល់កុមារទាំងនេះដែលបានបាត់បង់អាណាព្យាបាលសំខាន់ៗ ។ រឿងសំខាន់ជាងនេះទៅទៀត គឺត្រូវបន្តធ្វើការប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់បំផុត ជាមួយនឹងការរីករាលដាលនៃជំងឺ COVID-19 ។ ប្រកាន់ខ្ជាប់នូវការតម្កល់អាយុជីវិត ការពារបូរណភាពគ្រួសារនិងការពារកំពង់ផែដ៏រីករាយរបស់កុមារទាំងអស់ !

អ្នកបកប្រែ:王幸
ប្លុកពិសេស