ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ភាគីចិនមិនអាចចូលរួមកិច្ចប្រជុំកំពូលស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកល ដោយសារតែភាគីអាមេរិកទទូចអញ្ជើញភាគីតៃវ៉ាន់
2022-05-14 11:28:05cri
Share with:

ថ្ងៃទី១៣ ខែឧសភា លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានប្រចាំថា ដោយសារភាគីអាមេរិកមិនគិតពីគោលជំហរយ៉ាងម៉ឹងម៉ាត់របស់ភាគីចិន ល្មើសនឹងមតិឯកភាពរួមរបស់សហគមន៍អន្តរជាតិអំពីគោលការណ៍ចិនតែមួយ ទទូចអញ្ជើញភាគីតៃវ៉ាន់ចូលរួមកិច្ចប្រជុំ ដូច្នេះ ភាគីចិនមិនអាចចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកលលើកទី២ឡើយ។

លោកZhao Lijianបានថ្លែងថា ភាគីចិនសូមស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលមានអំណោយផលដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ប្រកបដោយសាមគ្គីភាពនិងបែបវិទ្យាសាស្ត្ររបស់សហគមន៍អន្តរជាតិ ប៉ុន្តែប្រឆាំងនឹងរាល់ឧបាយកលនយោបាយទាំងអស់របស់ប្រទេសណាមួយដោយឆ្លៀប្រើការរីករាលដាលនៃជំងឺកូវីដ១៩។បច្ចុប្បន្ន ជំងឺកូវីដ១៩នៅតែរីករាលដាលនៅទូទាំងពិភពលោក តម្រូវឱ្យប្រទេសនានាលើពិភពលោកចាប់ដៃគ្នាធ្វើការឆ្លើយតប។ភាគីចិននឹងបន្តរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីដើរតួនាទីយ៉ាងសកម្មតាមរយៈប្រតិបត្តិការជាក់ស្តែងក្នុងការការបង្រួមគម្លាតខាងភាពស៊ាំ បង្កើតរបាំងការពារ និងបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងពេលឆាប់ៗ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស