ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទកំពូលជប៉ុននិងសហភាពអឺរ៉ុបឃោសនាបំប៉ោងពីប្រធានបទពាក់ព័ន្ធនឹងប្រទេសចិន ក្រសួងការបរទេសចិនប្រឆាំងជាដាច់ខាត
2022-05-14 14:30:01cri
Share with:

    សំដៅចំពោះសន្និសីទកំពូលជប៉ុននិងសហភាពអឺរ៉ុបដែលធ្វើឡើងនាថ្ងៃទី ១២ ខែឧសភាបានឃោសនាបំប៉ោងប្រធានបទពាក់ព័ន្ធនឹងប្រទេសចិន លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនាថ្ងៃទី ១៣ ខែឧសភាថា ប្រធានបទពាក់ព័ន្ធបានមួលបង្កាច់និងលាបពណ៌ប្រទេសចិន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសចិន ប្រទេសចិនប្រឆាំងជាដាច់ខាតចំពោះរឿងនេះ ដោយបានលើកឡើងការតវ៉ាងយ៉ាងម៉ឺងម៉ាត់ចំពោះភាគីពាក់ព័ន្ធ ។

លោកZhao Lijian បានសង្កត់ធ្ងន់ថា កោះDiaoyuនិងប្រជុំកោះរបស់វាជាទឹកដីកំណើតរបស់ចិនតាំងពីបុរាណកាលមក ។ អំពីបញ្ហាពាក់ព័ន្ធនឹងសមុទ្រ ភាគីចិនគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដីនិងផលប្រយោជន៍សមុទ្រ ព្រមជាមួយនេះ យើងរីករាយដោះស្រាយវិវាទដោយសមរម្យជាមួយប្រទេសមានពាក់ព័ន្ធតាមរយៈកិច្ចចរចានិងការពិគ្រោះពិភាក្សាគ្នា ដើម្បីគាំពារសន្តិភាពនិងភាពសុខសានត្រាណក្នុងតំបន់ ។ កិច្ចការតៃវ៉ាន់ ហុងកុងនិងស៊ីនជាំងសុទ្ធតែជាកិច្ចការផ្ទៃក្នុងនៃប្រទេសចិន មិនអនុញ្ញាតិឱ្យពួកកម្លាំងខាងក្រៅណាមួយលូកដៃចូលជ្រៀតជ្រែកនោះទេ ។ យើងសូមដាស់តឿនប្រទេសមានពាក់ព័ន្ធប្រើកម្លាំងរបស់ខ្លួនធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អ កិច្ចការផ្ទៃក្នុងរបស់ចិនមិនបាច់បារម្ភដោយពួកគេឡើយ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស