ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យស្នងការនៃក្រសួងការបរទេសចិនប្រចាំនៅហុងកុង៖ការគាំពារសន្តិសុខ ជាតិគឺជារឿងសមធម៌ ការជ្រៀតជ្រែកពីខាងក្រៅគឺឥតប្រយោជន៍
2022-05-13 14:33:06cri
Share with:

      ទាក់ទិននឹងករណីដែលអង្គការនិងអ្នកនយោបាយមួយពីររបស់លោកខាងលិចនិយាយតែផ្តេសតែផ្តាស បង្កាត់បង្ខូចនិងលាបពណ៌លើសកម្មភាពអនុវត្តច្បាប់ដ៏ត្រឹមត្រូវរបស់អាជ្ញាធរប៉ូលិសហុងកុងចំពោះបុគ្គលជាប់សង្ស័យពីបទធ្វើសកម្មភាពបំផ្លាញសន្តិសុខជាតិ អ្នកនាំពាក្យនៃការិយាល័យស្នងការនៃក្រសួងការបរទេសចិនប្រចាំនៅហុងកុងបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងការប្រឆាំងយ៉ាងដាច់ខាត ដោយគូសបញ្ជាក់ថា សេរីភាពខាងសិទ្ធិមិនមែនជាខែលសម្រាប់ការធ្វើសកម្មភាពល្មើសច្បាប់និងបង្កភាពវឹកវរនៅហុងកុងនោះទេ ហើយបានដាស់តឿនកម្លាំងខាងក្រៅដែលលូកដៃជ្រៀតជ្រែកបញ្ឈប់ភ្លាមនូវការសម្តែងនយោបាយដ៏ល្ងីល្ងើដែលពោរពេញទៅដោយគំនិតលំអៀងខាងមនោគមវិជ្ជា។

      អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ទៀតថា រាល់ការលាបពណ៌របស់កម្លាំងខាងក្រៅដែលលូកដៃជ្រៀតជ្រែកសុទ្ធតែមិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រទូទៅនៃហុងកុងដែលផ្លាស់ប្តូរពីភាពវឹកវរទៅអភិបាលកិច្ច ពីអភិបាលកិច្ចទៅវិបុលភាពនោះទេ សុទ្ធតែមិនអាចកែប្រែអនាគតដ៏ភ្លឹស្វាងរបស់ហុងកុងដែលប្រកបដោយភាពចម្រុងចម្រើនរុងរឿង៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស