ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖អាមេរិកកុំបង្ករឿងលើភ្លើងចំពោះបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលចិន
2022-05-13 16:43:50cri
Share with:

  តាមព័ត៌មានបានឱ្យដឹងថា ថ្ងៃទី១១ខែឧសភាឆ្នាំ២០២២ អ្នកសម្របសម្រួលកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិកក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានថ្លែងថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកដែលជិតនឹងបើកធ្វើនឹងនិយាយពាក់ព័ន្ធនឹងប្រទេសចិនជាដើម។អាមេរិកនឹងស្វែងរកការបង្កើនវិនិយោគនិងការទាក់ទងគ្នាជាមួយប្រទេសអាស៊ាន។ព្រមជាមួយនេះ អាមេរិកសង្ឃឹមនឹងចាត់វិធានការ ដើម្បីគាំពារសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ អាមេរិកមិនចង់ធ្វើចំណាត់ការបង្កហេតុណាមួយទេ ក៏ប៉ុន្តែ សង្ឃឹមថាបង្ហាញពីគោលបំណងក្នុងការទប់ទល់នឹងសកម្មភាពបង្ករហេតុ។

ចំពោះការនេះ លោកZhao Li jianអ្នកនាំពាក្យការបរទេសចិនបានឆ្លើយតបចំពោះអាកប្បកិរិយារបស់មន្ត្រីអាមេរិកនេះថា សូមដាស់តឿនអាមេរិកកុំយកលេសធ្វើសហការមកឈរនៅម្ខាងណា និងបង្ករឿងលើភ្លើងចំពោះបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលចិន។លោករំលឹកម្តងទៀតថា អាមេរិកត្រូវគោរពពាក្យសន្យានយោបាយដែលបានធ្វើចំពោះប្រទេសចិនអំពីបញ្ហាតៃវ៉ាន អនុវត្តជាក់ស្តែងនូវអាកប្បកិរិយារបស់លោកប្រធានាធិបតី ចូ បៃដិនអំពីការដែលអាមេរិកមិនគាំទ្រតៃវ៉ានឯករាជ្យឈប់យកបញ្ហាតៃវ៉ាន់ធ្វើជាលេសមកលេងល្បែងនយោបាយនិងយកតៃវ៉ានមកទប់ទល់ចិន

អ្នកបកប្រែ:邓倩
ប្លុកពិសេស