ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកគួរតែបញ្ឈប់ទង្វើបង្វែរវិបត្តិទៅកាន់ពិភពលោកតាមរយៈអនុត្តរភាពប្រាក់ដុល្លារ
2022-05-13 08:55:24cri
Share with:

    កាលពីសប្តាហ៍មុន ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានប្រកាសពីការដំឡើងអត្រាការប្រាក់ ០.៥ ភាគរយ ហើយនឹងចាប់ផ្តើមកាត់បន្ថយតារាងតុល្យការរបស់ខ្លួនក្នុងខែមិថុនាខាងមុខនេះ ក្នុងគោលបំណងឆ្លើយតបនឹងអតិផរណាដែលបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅតាមរយៈគោលនយោបាយបន្តឹងរូបិយវត្ថុជ្រុល ។ ប្រការនេះបានបង្កឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភជាទូទៅ ហើយសេដ្ឋកិច្ចសកលនិងទីផ្សារហិរញ្ញវត្ថុនឹងប្រឈមនឹងការវាយប្រហារម្តងទៀត ។

    មិនថាអត្រាការប្រាក់សូន្យនិងគោលនយោបាយ QE បានបណ្តាលឱ្យតម្លៃទំនិញឡើងថ្លៃយ៉ាងខ្លាំងកាលពីមុន ឬក៏បច្ចុប្បន្នគោលនយោបាយរូបិយវត្ថុតឹងរ៉ឹងក៏ដោយ ក៏សហរដ្ឋអាមេរិកសុទ្ធតែបានបង្វែរវិបត្តិទៅកាន់ពិភពលោកតាមរយៈអនុត្តរភាពប្រាក់ដុល្លាររបស់ខ្លួន ។ ប្រការទាំងនេះបានបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីលើពិភពលោកដែលកំពុងខិតខំសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩ ។

    អ្វីដែលគួរឱ្យប្រុងប្រយ័ត្ននោះគឺ មួយផ្នែក ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានដំឡើងអត្រាការប្រាក់ដើម្បីលើកកម្ពស់កម្លាំងទាក់ទាញនៃទ្រព្យសម្បតិ្តជាប្រាក់ដុល្លារអាមេរិកដែលបានបន្ថែមហានិភ័យក្នុងការហូរទៅកាន់ក្រៅប្រទេសនៃមូលធនទីផ្សារងើបឡើងថ្មីនិងការចុះថ្លៃនៃរូបិយវត្ថុ ក៏ដូចជាបង្កឱ្យការកើនឡើងយ៉ាងខ្លាំងនៃហានិភ័យខាងប្រាក់បំណុលនៅប្រទេសជាច្រើនផងដែរ ។ មួយផ្នែកទៀត ការចុះថ្លៃនៃរូបិយវត្ថុផ្សេងទៀតដែលបណ្តាលមកពីការឡើងថ្លៃនៃប្រាក់ដុល្លារក៏នឹងកម្សោយសមត្ថភាពទិញទំនិញរបស់ប្រជាជននៃប្រទេសដទៃទៀត និងបំផ្លាញដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដែលបាននិងកំពុងប្រឈមនឹងភាពលំបាកលំបិន ។

    តាមការពិត បន្ទាប់ពីបានបង្កើតជាអនុត្តរភាពប្រាក់ដុល្លារ "ឧបាយកលចាស់"ដែលប៉ុនប៉ងឆក់យកទ្រព្យសម្បត្តិពិភពលោកទាំងមូលនេះ សហរដ្ឋអាមេរិកបានលេងជាច្រើនលើកហើយ ពោលគឺ ខណៈពេលដែលសហរដ្ឋអាមេរិកបានអនុវត្តគោលនយោបាយQE ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានបញ្ចុះអត្រាការប្រាក់ធ្វើឱ្យទីផ្សារងើបឡើងថ្មីខ្ចីឥណទានប្រាក់ដុល្លារជាច្រើន មើលទៅ ការនេះបានបណ្តាលឱ្យសេដ្ឋកិច្ចវិវឌ្ឍរីកចម្រើនទៅមុខ ហើយបានបង្កើតឡើងនូវពពុះទ្រព្យសម្បតិ្តក្នុងកម្រិតទីទៃគ្នា ។ ល្គឹកណាដែលប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានដំឡើងអត្រាការប្រាក់ នោះ មូលធនដ៏ច្រើនសន្ធឹករបស់ប្រទេសទីផ្សារងើបឡើងថ្មីក៏បានហូរទៅខាងក្រៅដែលបណ្តាលឱ្យអត្រាប្តូរប្រាក់មានការផ្លាស់ប្តូរយ៉ាងខ្លាំង និងពពុះរហែករហុយ រហូតដល់បានបណ្តាលឱ្យកើតមានវិបត្តិផ្នែករូបិយវត្ថុនិងហិរញ្ញវត្ថុ ។

    សូមបញ្ជាក់ថា ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក ដរាបណាដែលសេដ្ឋកិច្ចអាមេរិកបានធ្លាក់ក្នុងភាពថមថយចុះ នោះ វាក៏មុខជានឹងនាំមកនូវហានិភ័យរីករាលដាលយ៉ាងខ្លាំងដែរ ។ នេះគឺជាហានិភ័យដែលពិភពលោកទាំងមូលត្រូវបង្ការគ្រប់ពេលវេលា ។

    ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះ គឺខណៈពេលដែលសេដ្ឋកិច្ចអាមេរិកបានធ្លាក់ចូលក្នុងសភាពទាល់ច្រក អ្នកនយោបាយនៃទីក្រុងវ៉ាស៊ីនតោនមួយចំនួនមិនបានគិតពិចារណាពីការធ្វេសប្រហែសនឹងទំនួលខុសត្រូវរបស់ពួកគេក្នុងការឆ្លើយតបនឹងវិបត្តិនោះទេ ប៉ុន្តែបែរជាបានលេងល្បែងចាស់ៗនៃការទម្លាក់កំហុសដើម្បីបង្វែរទំនាស់ទៅខាងក្រៅ ។ ទង្វើបែបនេះជាការមិនទទួលខុសត្រូវចំពោះប្រជាជនអាមេរិក ហើយក៏ជាការមិនទទួលខុសត្រូវចំពោះពិភពលោកផងដែរ ។ អ្នកនយោបាយនៃទីក្រុងវ៉ាស៊ីនតោនដែលចចេសអនុវត្តគំនិត"អាមេរិកជាអាទិភាព"ទាំងនោះគួរតែបញ្ឈប់ការអនុវត្តដែលបំភាន់ភ្នែកអ្នកផង បង្វែរវិបត្តិទៅខាងក្រៅនិងទម្លាក់កំហុសតាមតែទំនើងចិត្ត ក៏ដូចជាអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលកាន់តែមានទំនួលខុសត្រូវ សូមដាស់តឿនពួកគេឱ្យអនុវត្តវិធានការណ៍ជាក់ស្តែងដើម្បីជួយសេដ្ឋកិច្ចសកលឱ្យងើបឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងពេលឆាប់ៗ !



អ្នកបកប្រែ:魏伟
ប្លុកពិសេស